Cctimesw1140xh150cm copy

សាកសព«អ្នកបើកបរឧទ្ធម្ភាគចក្រ»ម្នាក់ទៀតត្រូវបានរកឃើញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ កម្លាំងប្រតិបត្តិការរុករក នៃកងយោធពលខេមរភូមិន្ទ នៅម៉ោងប្រមាណជាង១០ព្រឹកថ្ងៃទី ៣០ កក្កដានេះ បានប្រទះឃើញ សាកសពអាកាសយានិកម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា នៅចំណុចជើងភ្នំយ៉ាវយ៉ៃ ចម្ងាយប្រមាណ២១០ម៉ែត្រពីចំណុចឧទ្ធម្ភាគចក្រធ្លាក់។នេះបើយោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

ប្រភពដដែលបានរាយការណ៍ថា នៅវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងប្រតិបត្តិការរុករក នៃកងយោធពលខេមរភូមិន្ទ បានប្រទះឃើញ អាកាសយានិកម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា ដែលបានពលីនៅចំណុចជើងភ្នំយ៉ាវយ៉ៃ ចម្ងាយប្រមាណ២១០ម៉ែត្រពីចំណុចឧទ្ធម្ភាគចក្រធ្លាក់។លោក ស៊ុន ផ្លា គឺជាប្រធានក្រុមដឹកនាំហ្វឹកហ្វីនអាកាសយានិក ហើយបានបាត់ខ្លួន ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ១២ កក្កដាកន្លងទៅ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង