Cctimesw1140xh150cm copy

សហគ្រាសមួយកំពុងកែច្នៃ«ត្រីទន្លេ»ដើម្បីបង្កើនជម្រើសមុខរបរ និងលើកស្ទួយផលិតផលសហគមន៍

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សហគ្រាសសហគមន៍អភិរក្សទន្លេសាប ត្រូវបានបង្កើតឡើងកាលពីដើមខែមិថុនា ឆ្នាំ២០២៤ ដោយមានសមាជិកចូលរួមចំនួន ១៨ នាក់ ស្រី១០ នាក់ ហើយកំពុងកែច្នៃឆ្អើរត្រីជាផលិតផលប្រចាំតំបន់ដែលមានឈ្មោះថា «ត្រីទន្លេ» ដែលជាផលិតផលមេត្រីភាពបរិស្ថាន ក្នុងការរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ បង្កើនជម្រើសមុខរបរដល់សហគមន៍ និងលើកស្ទួយផលិតផលសហគមន៍។

ក្រោមថវិកាគាំទ្ររបស់មូលនិធិ Critical Ecosystem Partnership Fund (CEPF) អង្គការជីវិតធម្មជាតិនៅកម្ពុជា បាននឹងកំពុងជំរុញការលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង ដោយបានចងក្រងសហគមន៍ជាសហគ្រាសសហគមន៍អភិរក្សទន្លេសាបធ្វើការលើការងារកែច្នៃផលនេសាទ ដោយមានសមាជិកចូលរួមចំនួន ១៨ នាក់ ស្រី១០ នាក់ ហើយកំពុងកែច្នៃឆ្អើរត្រីជាផលិតផលប្រចាំតំបន់ដែលមានឈ្មោះថា «ត្រីទន្លេ» ដែលជាផលិតផលមេត្រីភាពបរិស្ថាន ក្នុងការរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ បង្កើនជម្រើសមុខរបរដល់សហគមន៍ និងលើកស្ទួយផលិតផលសហគមន៍។

ក្នុងរយៈពេលមួយខែនេះ សហគ្រាសសហគមន៍អភិរក្សទន្លេសាប បានចាប់ផ្ដើមផលិតត្រីឆ្អើរ «ត្រីទន្លេ» បានចំនួន ១៥១ ចង្កាក់ ដែលជាប្រភេទត្រីចង្កែងធំ ត្រីចង្កែងតូច ត្រីរៀលធំ ត្រីរៀលតូច និងចង្វាខ្នងវែង និងបានលក់ឲ្យឈ្មួញមកទិញដល់ទីតាំងតែម្ដង។ កន្លងទៅត្រីទន្លេក៏បានបង្ហាញវត្ដមានក្នុងទិវាកេសកូល នៅក្រសួងបរិស្ថានផងដែរ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន។

ទោះបីជាមានការគាំទ្រច្រើនក៏ដោយ សហគមន៍កំពុងជួបផលលំបាកលើការស្វែងរកត្រីយកមកឆ្អើរសម្រាប់ការផលិតច្រើននៅឡើយ ព្រោះជារដូវបិទនេសាទ។ ស្របពេលនេះដែរ អង្គការជីវិតធម្មជាតិនៅកម្ពុជានឹងបន្ដជំរុញលើបច្ចេកទេសចិញ្ចឹមត្រីបន្ថែម ដែលអាចផ្គត់ផ្គង់ត្រីសម្រាប់ដំណើរការផលិតក្នុងសហគមន៍បានកាន់តែប្រសើរឡើង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង