Cctime 6monthsfree desktop
Cc times  web banner kh (2)

នគរបាលជាតិ សម្រេចដកហូតតំណែង លោក សាន សាធុកា ក្រោយយកតួនាទីជានគរបាលទៅកេងប្រយោជន៍ពីពលរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៥ បានលើកសំណើជូនក្រសួងមហាផ្ទៃ ដើម្បីដាក់វិន័យក្រោមរូបភាពដកហូតមុខតំណែងលោក សាន សាធុកា ពីអនុប្រធាន នាយកដ្ឋាន ឱ្យមកជាមន្ត្រីនគរបាលជាតិ ក្រោយប្រព្រឹត្តខុសបទវិន័យរបស់ នគរបាលជាតិ ដោយឆ្លៀតប្រើប្រាស់តួនាទីដើម្បីកេងយកប្រយោជន៍ពីប្រជាពលរដ្ឋ ដែលរកស៊ីមុខរបរលក់ផលិតផល តាមអនឡាញតូចតាច។

យោងតាមអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពី ថ្ងៃទី២០ ខែមេសា និងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ មានការបង្ហោះផ្សាយព័ត៌មានតាមបណ្តាញសង្គម ពាក់ព័ន្ធទង្វើរបស់លោក សាន សាធុកា ហៅ ធន់ សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលបានឆ្លៀតយកតួនាទីរបស់ខ្លួនកេងយកប្រយោជន៍ពីប្រជាពលរដ្ឋ ដែលរកស៊ីមុខរបរលក់ផលិតផល តាមអនឡាញតូចតាច។

ពាក់ព័ន្ធការផ្សព្វផ្សាយខាងលើនេះ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ដោយពិនិត្យឃើញថា លោក សាន សាធុកា បានប្រព្រឹត្តខុសបទវិន័យរបស់ នគរបាលជាតិ ដោយឆ្លៀតប្រើប្រាស់តួនាទីដើម្បីកេងយកប្រយោជន៍ផ្ទាល់ខ្លួន អគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកសំណើជូនក្រសួងមហាផ្ទៃ ដើម្បីដាក់វិន័យក្រោមរូបភាពដកហូតមុខតំណែងពីអនុប្រធាន នាយកដ្ឋាន ឱ្យមកជាមន្ត្រីនគរបាលជាតិ។ បច្ចុប្បន្នមន្ត្រីរូបនេះ ក៏កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ របស់អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង