Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋដាក់ឱ្យប្រើប្រាស់សាកល្បងកម្មវិធី«Visit Angkor» ងាយស្រួលដល់ភ្ញៀវទេសចរ ទាក់ទាញមកខេត្តសៀមរាប

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

សៀរាប៖ អាជ្ញាធរជាតិអប្សរាបានបង្កើតនូវកម្មវិធីមួយដែលមានឈ្មោះថា "Visit Angkor” ផ្តល់ព័ត៌មានអំពីប្រវត្តិប្រាសាទ ព្រឹត្តិការណ៍ប្រចាំឆ្នាំ កន្លែងកម្សាន្តល្បីៗ និងការណែនាំមួយចំនួន ពេលទៅលេងកម្សាន្តនៅក្នុងខេត្តសៀមរាប ដើម្បីផ្តល់ភាពងាយស្រួល ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងទាក់ទាញមកលេងខេត្តសៀមរាប។

បើតាមអាជ្ញាធរជាតិអប្សរា កម្មវិធី«Visit Angkor» នឹងផ្តល់ព័ត៌មានអំពីប្រវត្តិប្រាសាទ ខ្សែទស្សនា ចំណុចទាក់ទាញក្នុងប្រាសាទនីមួយៗ ផែនទីប្រាសាទ និងសម្បទាទេសចរណ៍នានា ដូចជា បន្ទប់ទឹក ចំណត និង មជ្ឈមណ្ឌលផ្តល់ព័ត៌មាន ជាដើម។ល។ ក្រៅពីប្រាសាទ កម្មវិធីក៏នឹងផ្តល់ព័ត៌មានអំពីព្រឹត្តិការណ៍ប្រចាំឆ្នាំ សារមន្ទីរ សហគមន៍ទេសចរណ៍ និងកន្លែងកម្សាន្តល្បីៗ នៅក្នុងខេត្តសៀមរាប ព្រមទាំងផ្តល់ព័ត៌មានអំពីសកម្មភាពដែលគួរចៀសវាង នៅពេលចូលទស្សនារមណីយដ្ឋាន អង្គរ។

បើតាមប្រភពដដែល កម្មវិធីក៏នឹងមានជូនដំណឹងជាប្រចាំ អំពីសកម្មភាពការងាររបស់អាជ្ញាធរជាតិអប្សរា ព្រឹត្តិការណ៍ប្រចាំឆ្នាំ មធ្យោបាយក្នុងការទំនាក់ទំនងទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដែលអាចជួយសម្រួល និង ជួយសង្គ្រោះក្នុងករណីភ្ញៀវមានបញ្ហាអំឡុងពេលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ ព្រមទាំងមានចំណុចចូលរួម ផ្តល់ជាមតិយោបល់ ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ផ្ញើសារជាសម្ងាត់មកកាន់ក្រុមការងារ ក្នុងន័យផ្តល់ការកែលម្អ និងស្ថាបនាលើសកម្មភាពការងាររបស់អាជ្ញាធរជាតិអប្សរា បញ្ហាអនាម័យ និងបរិស្ថានជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង