Cctimesw1140xh150cm copy

អ្នកទេសចរ៤៨នាក់«ពុលចំណី»នៅវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទូកនេសាទនៅតំបន់ទេសចរ Mui Ne ភាគកណ្តាលប្រទេសវៀតណាម/ VN Express

វៀតណាម៖ អ្នកទេសចរប្រមាណ ៤៨ នាក់នៅក្នុងទីក្រុងរមណីយដ្ឋានកណ្តាល Mui Ne ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសង្ស័យថាពុលអាហារបន្ទាប់ពីទទួលទានអាហារនៅភោជនីយដ្ឋានមួយក្នុងប្រទេសវៀតណាម។ យោងតាមនាយកដ្ឋានសុខាភិបាល Binh Thuan បានឱ្យដឹងថា អ្នកទេសចរទាំងនោះមានគ្នាសរុបប្រមាន ១៨២ នាក់ ដែលបានធ្វើដំណើរទៅកាន់ទីក្រុង Mui Ne ក្នុងខេត្ត Binh Thuan ។ ដំណើរកម្សាន្តនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនទេសចរណ៍ Hon Gai Tour ហើយអ្នកទេសចរបានស្នាក់នៅរមណីយដ្ឋាន Sailing Bay ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ។

សារព័ត៌មានវៀតណាមបានបញ្ចាក់ទៀតថាកាលពីថ្ងៃសុក្រ អ្នកទេសចរបានទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋាន Canh Buom Vang ហើយថ្ងៃសៅរ៍ ពួកគេបានទទួលទានអាហារពេលព្រឹក និងអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានមួយក្នុងរមណីយដ្ឋាន Sailing Bay។ លុះដល់រសៀលថ្ងៃដដែល ទេសចរជាច្រើននាក់មានអាការៈឈឺពោះ រាគ និងក្អួត ទើបបញ្ជូនទៅមន្ទីរពេទ្យ ។

គិតត្រឹមម៉ោង ៩ និង ៣០ នាទីព្រឹកថ្ងៃអាទិត្យ មនុស្ស ៤៨ នាក់ក្នុងក្រុមត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ An Phuoc ។ ៤៣ នាក់ក្នុងចំណោមពួកគេត្រូវបានគេអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ខណៈ ៥ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយត្រូវបានគេរំពឹងថានឹងចេញនៅយប់ថ្ងៃអាទិត្យ។

មន្ទីរសុខាភិបាលខេត្ត Binh Thuan បានបើកការចុះត្រួតពិនិត្យ ប្រមូលសំណាកអាហារនៅភោជនីយដ្ឋាន Sailing Bay Resort ដើម្បីពិនិត្យនិងស្វែងរកមូលហេតុនៃការពុលចំណីរបស់ភ្ញៀវទេសចរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង