Smart saver cctime web bannertif

កីឡាករម៉ូតូទឹកកម្ពុជា ឈ្នះមេដាយ ៦គ្រឿង ក្នុងជុំទី១ ក្នុងការប្រកួត WORLD SERIES 2024 នៅប៉ូឡូញ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយ ៦គ្រឿង ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់ពិភពលោក WATERJET World Series 2024 ជុំទី១ នៅទីក្រុង Ostrow Warcki ប្រទេសប៉ូឡូញ ដោយដណ្ដើមបានមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ២។

ព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក នៅអឺរ៉ុប ក្នុងឆ្នាំនេះ ដឹកនាំដោយកីឡាករ សាលី អ៊ូមើត ជាប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ ដោយធ្វើឲ្យក្រុមដណ្ដើមបានមេដាយ ៦គ្រឿង ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់ពិភពលោក WATERJET World Series 2024 ជុំទី១ នៅទីក្រុង Ostrow Warcki ប្រទេសប៉ូឡូញ រួមមានមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ២ បន្ទាប់ពីការប្រកួតនេះ បានចាប់ផ្ដើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងនោះ កីឡាករកម្ពុជា សាលី ហ្វីលីន ដណ្ដើមបានមេដាយមាស លើវិញ្ញាសា Expert Runabout 1100 Super Stock និងកីឡាករ កៃ វ៉ាន់ស៊ីដែន ដណ្ដើមបានមេដាយមាស លើវិញ្ញាសា Novice Ski Stock ។

ចំណែកប្រធានក្រុមម៉ូតូទឹកកម្ពុជា កីឡាករ សាលី អ៊ូមើត ដណ្ដើមបានមេដាយ ២គ្រឿង រួមមានមេដាយប្រាក់ ១ លើវិញ្ញាសា Pro AM Runabout 1100 Open និងមេដាយសំរឹទ្ធ ១ លើវិញ្ញាសា Pro Sport GP ខណៈកីឡាករ ម៉ីន មូសស្ដាន ដណ្ដើមបានមេដាយប្រាក់ លើវិញ្ញាសា Novice Runabout 1100 Stock និងកីឡាករ ម៉ីន អូស្មាន់ ដណ្ដើមបានមេដាយសំរឹទ្ធ លើវិញ្ញាសា Novice Ski Stock ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង