វៀតណាម៖ គ្រោះរញ្ជួយដីនៅប្រទេសវៀតណាមបានអង្រួននិងមានការរង្គើជាខ្លាំងដល់តំបន់មួយចំនួនក្នុងខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា។ នេះជាការរញ្ជួយដីលើកដំបូងនៅក្នុងតំបន់ ចាប់តាំងពីការផ្ទុះភ្នំភ្លើងកាលពី ៧០០,០០០ ឆ្នាំមុន ដែលបង្កើតបានជាបឹងយក្សឡោម ដែលមានអង្កត់ផ្ចិតប្រហែល ៨០០ម៉ែត្រនិងជម្រៅរហូតដល់ ៤៨ម៉ែត្រ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមគ្រោះរញ្ជួយដីកម្រិត ៥.១រ៉ិចទ័រ បានវាយប្រហារនៅជិតទីក្រុង Kon Tum ក្នុងប្រទេសវៀតណាម នៅវេលាម៉ោង ១១៖៣៥នាទីព្រឹក ដោយបានបង្កគ្រោះរង្គើមួយសន្ទុះធំនៅតំបន់មួយចំនួន។ ឥទ្ធិពលរបស់វាបានធ្វើឱ្យប្រជាជននៅក្នុងប្រទេសកម្ពុជាមានការរង្គោះរង្គើយ៉ាងខ្លាំង ជាពិសេសនៅក្នុងឃុំឡាបានសៀក ក្រុងបានលុង និងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។
ការរញ្ជួយដីកម្រិត ៥.៣ រិចទ័រ នៅក្នុងប្រទេសវៀតណាម នៅថ្ងៃដដែលនោះ ត្រូវបានរញ្ជួយនៅក្នុងខេត្ត រាឆាថានី និង សាខុន ណាខុន របស់ប្រទេសថៃផងដែរ។ការរញ្ជួយដីដែលកើតឡើងនៅជម្រៅ ១០ គីឡូម៉ែត្រ និង ៣៦១ គីឡូម៉ែត្រភាគអាគ្នេយ៍នៃស្រុក Muang បានបណ្តាលឱ្យអគារនានាមានការរង្គើមួយសន្ទុះ។ គួរបញ្ជាក់ថាគ្រោះរញ្ជួយដីរបស់ប្រទេសវៀតណាមតែងតែកើតមានជាញឹកញាប់ក្នុងតំបន់មួយចំនួន ដូចជាការរញ្ជួយដីកម្រិត ៦.២ វ៉ិចទ័រក្នុងឆ្នាំ ២០១៩ និងកម្រិត ៥.៧ រ៉ិចទ័រជាច្រើនក្នុងឆ្នាំ ២០២១ និង ២០១៨៕