Cctimesw1140xh150cm copy

ថៃបើកការស៊ើបអង្កេតលើធនាគារក្នុងស្រុក ក្នុងការទូទាត់លុយទិញអាវុធដល់មីយ៉ាន់ម៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

បាងកក៖ ធនាគារកណ្តាល និងការិយាល័យប្រឆាំងការលាងលុយរបស់ប្រទេសថៃ នឹងធ្វើការស៊ើបអង្កេតលើធនាគារពាណិជ្ជរបស់ថៃក្នុង ប្រតិបត្តិការដែលទាក់ទងនឹងការទិញអាវុធដោយរបបយោធាមីយ៉ាន់ម៉ាតាមរយៈធនាគារថៃ។តាមរបាយការណ៍អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានអះអាងថា មីយ៉ាន់ម៉ាបាននាំចូលអាវុធ និងសម្ភារៈយោធាជិត ១៣០ លានដុល្លារពី សម្រាប់ការផ្គត់ផ្គង់ដែលបានចុះបញ្ជីដោយប្រទេសថៃ ក្នុងខែមីនា ឆ្នាំ២០២៤នេះ ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការបរទេសថៃបានចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដានេះ។

អ្នករាយការណ៍ពិសេសលោក Tom Andrews បានឱ្យដឹងថា ធនាគារពាណិជ្ជចំនួនប្រាំនៅក្នុងប្រទេសថៃ បានសម្រួលដល់ការផ្ទេរប្រាក់ដែលច្រើនជាងទ្វេដងនៃចំនួនសរុបនៃឆ្នាំមុនក្នុងជួយមីយ៉ាន់ម៉ាទិញសព្វាវុធដែលផ្ទុយពីអ្វីដែលអង្កការសហប្រជាជាតិ និងអាម៉េរិកកំពុងតែដាក់ទណ្ឌកម្ម។

បច្ចុប្បន្ននេះ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា កំពុងជួបបញ្ហាក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលបានបង្កើតឡើង ក៏ដូចជាក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ពីសំណាក់កងកម្លាំងការពារប្រជាជន។ ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់របបយោធាមីយ៉ាន់ម៉ា ថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។ មនុស្សជាង ៥,៤០០ នាក់ត្រូវបានសម្លាប់ និង ២៧,០០០ នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្ក្រាបរបស់របបយោធាចាប់តាំងពីឆ្នាំ ២០២១។

សូមរំលឹកថា យោធាមីយ៉ាន់ម៉ា បានទម្លាក់រដ្ឋាភិបាលលោកស្រី Aung San Suu Kyi នៅឆ្នាំ ២០២១ ហើយបានបើកការបង្ក្រាបបង្ហូរឈាម ដែលបានធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងភាពចលាចល។ សហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងប្រទេសដទៃទៀតបានដាក់ទណ្ឌកម្មដល់សមាជិកនៃរបបយោធាមីយ៉ាន់ម៉ា និងអង្គភាពនៃចក្រភពពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង