តៃប៉ិ៖ ព្យុះទីហ្វុង Gaemi បានបោកបក់កាត់ភាគខាងជើងកោះតៃវ៉ាន់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សពីរនាក់ នាំមកនូវទឹកជំនន់ និងនាំឱ្យមានការរំខានដល់ចរាចរណ៍ មុនពេលធ្វើដំណើរឆ្លងកាត់សមុទ្រ និងចូលទៅក្នុងប្រទេសចិន។ ព្យុះទីហ្វុង Gaemi បានទៅដល់កោះតៃវ៉ាន់កណ្តាលអធ្រាត្រ ក្នុងស្រុក Yilan ។ វាជាព្យុះទីហ្វុងដ៏ខ្លាំងបំផុតដែលបានវាយលុកលើកោះនេះក្នុងរយៈពេល ៨ ឆ្នាំ ដោយកម្លាំងខ្យល់មានដល់ទៅ ២២៧ គីឡូម៉ែត្រក្នុងមួយម៉ោង មុនពេលចុះខ្សោយ ។
បើតាមអាជ្ញាធរនៃកោះតៃវ៉ាន់ព្យុះនេះកំពុងតែស្ថិតក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយឆ្ពោះទៅកាន់ទីក្រុង Fuzhou ក្នុងខេត្ត Fujian របស់ប្រទេសចិន។វាត្រូវបានគេរំពឹងថានឹងនាំមកនូវភ្លៀងធ្លាក់បន្ថែមទៀតនៅទូទាំងកោះតៃវ៉ាន់ ដោយការិយាល័យ និងសាលារៀន ព្រមទាំងទីផ្សារហិរញ្ញវត្ថុបានបិទទ្វាបណ្តោះអាសន្ន។ រថភ្លើងល្បឿនលឿនដែលតភ្ជាប់ភាគខាងជើង និងភាគខាងត្បូងនៃកោះតៃវ៉ាន់ នឹងត្រូវបិទរហូតដល់ម៉ោង ៣ រសៀល ដោយជើងហោះហើរក្នុងស្រុកទាំងអស់ និងជើងហោះហើរអន្តរជាតិចំនួន ១៨៥ ត្រូវបានលុបចោល ។
រដ្ឋាភិបាលតៃវ៉ាន់បានអះអាងថាមានយ៉ាងហើយចណាស់ មនុស្សពីរនាក់បានស្លាប់ និង ២៦៦ នាក់បានរងរបួសដោយសារព្យុះទីហ្វុងនេះ។ ស្ថានីយ៍ទូរទស្សន៍តៃវ៉ាន់បានបង្ហាញរូបភាពផ្លូវទឹកលិចក្នុងទីក្រុង និងស្រុកនានាទូទាំងកោះតៃវ៉ាន់៕