Cctimesw1140xh150cm copy

កប៉ាល់ដឹកប្រេង ១,៤លានលីត្រលិចនៅឈូងសមុទ្រហ្វីលីពីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហ្វីលីពីន៖ កប៉ាល់ដឹកប្រេងដែលមានទង់ជាតិហ្វីលីពីន ដឹកប្រេងចំនួនប្រមាណ ១.៤ លានលីត្រ បានក្រឡាប់ និងលិចទៅក្នុងឈូងសមុទ្រហ្វីលីពីននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ហេតុការណ៍នេះបានបណ្តាលឲ្យនាវិក ១៧នាក់បាត់ខ្លួន និង ១៦នាក់ទៀតត្រូវបានជួយសង្រ្គោះ។

ក្រុមនាវិកដែលត្រូវបានជួយសង្រ្គោះ

អាជ្ញាធរហ្វីលីពីនបានអះអាងថានាវានេះបានលិចនៅឈូងសមុទ្រម៉ានីល ដែលមានចម្ងាយជិតប្រាំពីរគីឡូម៉ែត្រ ពីក្រុង Limay ក្នុងខេត្ត Bataan នៅជិតរដ្ឋធានី នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍។ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបាននិយាយនៅក្នុងរបាយការណ៍ថា នាវា MT Terra Nova បានក្រឡាប់ ហើយ បានលិចចូលសមុទ្រភ្លាមៗដែលផ្ទុកប្រេង ១.៤លានលីត្រ។ ឆ្មាំឆ្នេរសមុទ្របានបញ្ជាក់ទៀតថា ខ្លួនកំពុងស៊ើបអង្កេតនៃហេតុការណ៍លិចប្រេងដ៏ច្រើនសន្ធឹកសន្ធាប់នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង