ព្រះសីហនុ៖ មានករណីផ្ទុះអាវុធមួយបានកើតឡើងនៅក្នុងខេត្តព្រះសីហនុ កាលពីយប់ម៉ោង ១២:៣០នាទី ថ្ងៃទី២៦ ឈានចូលដល់ថ្ងៃទី ២៧ ហើយក្នុងករណីនេះបានបង្កឲ្យបុរសអ្នករត់កង់បីជាជនជាតិខ្មែរម្នាក់បានស្លាប់បាត់បង់ជីវិត។នេះបើតាមការអះអាងរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅព្រឹកថ្ងៃទី ២៧ ខែកញ្ញានេះ។
បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងថា មានករណីផ្ទុះអាវុធនៅក្នុងខេត្តព្រះសីហនុហើយ ស្នងការខេត្តក៏បានចុះធ្វើកិច្ចអន្តរាគមន៍។បច្ចុប្បន្នស្នងការខេត្តព្រះសីហនុ កំពុងបើកធ្វើការស្រាវជ្រាវបន្ទាន់ ដើម្បីដោះស្រាយករណីនេះ៕
