ហ្វីលីពីន៖ ប្រទេសហ្វីលីពីន នៅរសៀលថ្ងៃទី ២៤ កក្កដានេះ បានរងនៅការវាយប្រហារខ្លាំងដោយ ព្យុះទីហ្វុង Gaemi នាំឱ្យតំបន់ និង ទីក្រុងសំខាន់របស់ប្រទេសនេះរងការជនលិច ហើយសាលារៀន និង កន្លែងធ្វើការរដ្ឋ និង ឯកជន បង្ខំចិត្តបិទទ្វាមិនដំណើរការ ដោយសារកើនខ្យល់លាយឡំជាមួយទឹកភ្លៀងកើនលឿនរហ័ស ខុសសព្វដង។
មន្ត្រីគ្រោះមហន្តរាយនៅជាយក្រុងម៉ានីល បានប្រាប់ទីភ្នាក់ងារបារាំង AFP ថា មានតំបន់ជាច្រើនត្រូវបានជន់លិច ជាពិសេសទីក្រុងខ្វេស៊ុន (Quezon City) ទីក្រុងម៉ានីឡា ដោយទឹកជន់លិចប្រមាណជាងពីរម៉ែត្របង្កការខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន។
មន្ត្រីជំនាញអាកាសធាតុ អះអាងថា កម្លាំព្យុះ Gaemi អតិបរមា ១៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង និង ខ្យល់បក់រហូតដល់ ១៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ធ្វើដំណើរឆ្ពោះទៅកាន់កោះតៃវ៉ាន់ បន្ទាប់ពីបានបោកបក់កាត់ប្រទេសហ្វីលីពីន។ទីភ្នាក់ងារអាកាសធាតុ បានព្រមានប្រជាពលរដ្ឋឲ្យរក្សាការប្រុងប្រយ័ត្នដោយព្យុះភ្លៀងអាចនឹងបន្តវាយប្រហារបន្តទៀត។
គួរបញ្ជាក់ថាព្យុះ Gaemi និង ព្យុះត្រូពិចមួយទៀតឈ្មោះ Prapiroon បានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន ហើយបានបង្កជាទឹកជំនន់កាលពីសប្តាហ៍មុន បណ្តាលឲ្យមនុស្សប្រាំពីរនាក់បានស្លាប់។អាជ្ញាធរអាកាសយានដ្ឋានរបស់ទីក្រុងម៉ានីល បានបញ្ជាក់ថា អ្នកដំណើរ ៣៥៤នាក់ និង នាវាចំនួន ៣១គ្រឿងបានជាប់គាំងនៅក្នុងកំពង់ផែ ហើយក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើរ៕