Cctimesw1140xh150cm copy

«បាឡុងសំរាម»កូរ៉េខាងជើងធ្លាក់ក្បែរ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

សេអ៊ូល៖ បាឡុងដឹកសំរាមដែលកូរ៉េខាងជើងបញ្ជូនបានធ្លាក់ក្បែរបរិវេណការិយាល័យប្រធានធិបតី កូរ៉េខាងត្បូងនៅព្រឹកថ្ងៃពុធនេះ មន្ត្រីសន្តិសុខកូរ៉េខាងត្បូងបានជំរុញឱ្យទីក្រុងសេអ៊ូលប្រមូលផ្តុំក្រុមឆ្លើយតបនឹងការធ្លាក់បាឡុងដែលផ្ទុកសារធាតុគីមីរបស់កូរ៉េខាងជើង។ នេះក៏ជាលើកទីមួយហើយដែលការិយាល័យមេដឹកនាំកូរ៉េខាងត្បូងនៅកណ្តាលទីក្រុងសេអ៊ូល ដែលត្រូវបានការពារដោយទាហានជាច្រើននាក់ និងតំបន់គ្មានការហោះហើរ ត្រូវបានវាយប្រហារដោយផ្ទាល់ដោយបាឡុង ផ្ទុកសំរាមរាប់ពាន់គ្រាប់ដែលទីក្រុងព្យុងយ៉ាងបានបាញ់តាំងពីខែឧសភាមក។

សេវាសន្តិសុខប្រធានាធិបតីបានប្រាប់ AFP ថា "ក្រុមឆ្លើយតបគីមី ជីវសាស្រ្ត និងវិទ្យុសកម្ម (សង្គ្រាម) បានប្រមូលសំរាមដោយសុវត្ថិភាព"បន្ទាប់ពីការស៊ើបអង្កេតលទ្ធផលបានបញ្ជាក់ថាមិនមានគ្រោះថ្នាក់ឬការចម្លងរោគនៃវត្ថុនោះទេ" ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានបញ្ជាក់មុននេះថា កូរ៉េខាងជើងបានបញ្ជូនបាឡុងដែលផ្ទុកសំរាមសារជាថ្មី ដោយអាជ្ញាធរក្រុងសេអ៊ូលក៏បានចេញការប្រកាសអាសន្ននៅព្រឹកថ្ងៃពុធផងដែរ។

អាជ្ញាធរកូរ៉េខាងត្បូងបានអះអាងថាប្រសិនបើអ្នករកឃើញប៉េងប៉ោងណាមួយដែលធ្លាក់ចុះ កុំប៉ះពួកវា ហើយរាយការណ៍ទៅអង្គភាពយោធា ឬប៉ុស្តិ៍ប៉ូលីសដែលនៅជិតបំផុត។នេះជាលើកទី១០ហើយ ដែលកូរ៉េខាងជើងបានបញ្ជូនប៉េងប៉ោង (បាឡុង) ឆ្លងព្រំដែនក្នុងឆ្នាំនេះ។

ជាការឆ្លើយតបទៅនឹងការបាញ់បាឡុងរបស់កូរ៉េខាងជើង កូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យបានបន្តការផ្សាយការឃោសនាទ្រង់ទ្រាយធំដោយបានដាក់ឧបករណ៍បំពងសម្លេងនៅតាមព្រំដែន ដែលតម្រង់ទៅភាគខាងជើង។ ទីក្រុងសេអ៊ូលក៏បានផ្អាកទាំងស្រុងនូវកិច្ចព្រមព្រៀងយោធាកាត់បន្ថយភាពតានតឹង និងបានចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតនៅលើកោះព្រំដែន និងនៅជិតតំបន់គ្មានយោធាដែលបែងចែកឧបទ្វីបកូរ៉េ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង