Cctimesw1140xh150cm copy

រុស្ស៊ីកាត់ទោសអ្នកកាសែតអាម៉េរិក-រុស្ស៊ី Alsu Kurmasheva ឲ្យជាប់គុក ៦ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

រុស្សី៖ តុលាការរុស្ស៊ី បានកាត់ទោសអ្នកកាសែតអាម៉េរិក-រុស្សី អ្នកស្រី Alsu Kurmasheva ឱ្យជាប់គុកជាង៦ឆ្នាំ ពីបទរំលោភលើច្បាប់ត្រួតពិនិត្យយោធាសម្ងាត់យោធារុស្ស៊ី។ អ្នកស្រី Kurmasheva អាយុ ៤៧ ឆ្នាំត្រូវបានកាត់ទោសកាលពីថ្ងៃទី ១៩ ខែកក្កដា សប្ដាហ៍មុន។ ការជម្រះក្តីនេះ ធ្វើឡើងដោយបើកសវនាការកាត់ក្តីសម្ងាត់ដែលមិនត្រូវបានប្រកាសជាមុន សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពីតុលាការរុស្ស៊ី បានកាត់ទោសអ្នកកាសែតអាម៉េរិកម្នាក់ទៀតមានឈ្មោះថា Evan Gershkovich រយៈពេល ១៦ ឆ្នាំពីបទចារកម្ម។

អ្នកស្រី Kurmasheva ជាអតីតនិពន្ធនាយកនៃវិទ្យុសេរីអឺរ៉ុប/វិទ្យុសេរីភាព (RFE/RL) ដែលផ្តល់មូលនិធិដោយសហរដ្ឋអាម៉េរិកនៅទីក្រុង Prague ត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន ក្រោយពីអ្នកស្រី បានធ្វើដំណើរដើម្បីមើលម្តាយរបស់លោកស្រីដែលកំពុងឈឺទៅប្រទេសរុស្ស៊ី។ បន្ទាប់មកត្រូវបានចាប់ខ្លួនភ្លាមៗនិងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននិងត្រូវបានតុលាការចោទប្រកាន់ពីបទ ផ្សព្វផ្សាយព័ត៌មានមិនពិត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង