សេអ៊ូល៖ ស្ត្រីទីមួយរបស់ប្រទេសកូរ៉េខាងត្បូងលោកស្រី Kim Keon Hee ត្រូវបានតុលាការកូរ៉េខាងត្បូងសាកសួរជុំវិញការចោទប្រកាន់ពីបទពុករលួយពាក់ព័ន្ធនឹងកាបូបប្រណីតតម្លៃ ២,២០០ ដុល្លារ និងជាប់ខ្លួនក្នុងការរកស៊ីផ្សារហ៊ុនមួយចំនួន។ ការសួរដេញដោលនេះបានកើតឡើងនៅពេលដែលគណបក្សប្រឆាំងនយោបាយកូរ៉េខាងត្បូងបានអំពាវនាវឱ្យមានការស៊ើបអង្កេតពិសេសទៅលើស្ត្រីទីមួយដែលស្ថិតនៅក្រោមការត្រួតពិនិត្យក្នុងការទិញកាបូប Dior តម្លៃពាន់ដុល្លារ។
ការិយាល័យរដ្ឋអាជ្ញាកណ្តាលក្រុងសេអ៊ូលបានបញ្ចាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្រះរាជអាជ្ញាបានធ្វើ ការសាកសួរទល់មុខគ្នាជាមួយលោកស្រី Kim Keon Hee អស់រយៈពេលប្រមាណ១២ម៉ោង។ រូបភាពកាមេរ៉ាសុវត្ថិភាពបានចេញផ្សាយកាលពីឆ្នាំមុនបានបង្ហាញថាលោកស្រី Kim ទទួលយកកាបូប ម៉ូដប្រណីត $២,២០០ ដែលជាទង្វើដែលត្រូវបានគេសង្ស័យថាលោកស្រីជាប់ពាក់ព័ន្ធជាមួយនិងការស៊ីសំណូកសូកប៉ាន់៕