Cctimesw1140xh150cm copy

អ៊ីស្រាអែលបើកប្រតិបត្តិការថ្មីសម្លាប់មនុស្ស៧០នាក់ របួស២០០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហ្គាហ្សា៖ ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សារបស់ហាម៉ាសបានបានអះអាងនៅព្រឹកថ្ងៃអង្គារនេះ ថាប្រតិបត្តិការរបស់អ៊ីស្រាអែលនៅទីក្រុង Khan Yunis បានសម្លាប់មនុស្ស ៧០ នាក់ និងរបួសជាង ២០០ នាក់ ការបន្តប្រតិបត្តិការវាយលុកថ្មីនេះធ្វើឡើងជាការឆ្លើយរបស់កងទាហានអ៊ីស្រាអែលប្រឆាំងនិងក្រុមប្រដាប់អាវុធហាម៉ាស់។

ឧប្បត្តិហេតុចុងក្រោយនេះកើតឡើងរយៈពេលប្រាំបួនថ្ងៃបន្ទាប់ពីក្រសួងសុខាភិបាលប៉ាឡេស្ទីនបានបញ្ចាក់ថាមានមនុស្ស ៩២ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើតំបន់ Al-Mawasi បន្ទាប់ពីអ៊ីស្រាអែលបានកំណត់គោលដៅលើមេបញ្ជាការក្រុមហាម៉ាស។ អ៊ីស្រាអែលបានប្តេជ្ញាថានឹងកម្ទេចក្រុមហាម៉ាស ហើយបានបើកប្រតិបត្តិការយោធាយ៉ាងខ្លាំងនៅតំបន់ហ្គាហ្សា ដែលខ្លួនធ្លាប់បានប្រកាសថានិងធ្វើការកម្ទេចពួកសកម្មប្រយុទ្ធហាម៉ាស់ឲ្យអស់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង