ថៃ៖ ភ្លៀងធ្លាក់ខ្លាំងៗជាប់គ្នាប៉ុន្មានថ្ងៃបណ្តាលតំបន់ជាច្រើននៅក្នុងខេត្តត្រាតនៃប្រទេសថៃមានការជន់លេច ភ្លៀងធ្លាក់ត្រូវបានគេរំពឹងថានឹងបន្តមានភ្លៀងធ្លាក់ច្រើនថ្ងៃបន្តទៀតដោយបច្ចុប្បន្ននេះតំបន់មួយចំនួនបានចាប់ផ្តើមជន់លេចដល់ទៅមួយម៉ែត្រដែលបានបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងរបស់ពលរដ្ឋថៃអស់ជាច្រើន។
បើតាមអាជ្ញាធរថៃផ្លូវជាច្រើនត្រូវបានទឹកជំនន់ជន់លេចនិងកាត់ផ្តាច់មិនអាចឆ្លងកាត់បាន ដោយបង្ខំឲ្យប្រជាជនរងគ្រោះចាកចេញពីផ្ទះទៅស្វែងរកកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន។ ខេត្តត្រាតបានរងការវាយប្រហារដោយជំនន់ទឹកភ្លៀងតាំងពីថ្ងៃសុក្រ។ ក្រុមមន្ត្រីបានចាប់ផ្តើមបញ្ចេញទឹកចេញពីអាងស្តុកទឹក Sra Sisiad ក្នុងស្រុក Muang កាលពីថ្ងៃអាទិត្យ ដើម្បីកុំឲ្យវាហៀរចេញខ្លាំងដែលអាចនិងបង្កការប៉ះពាល់កាន់តែខ្លាំងឡើង។
ក្នុងនោះអាជ្ញាធរខេត្តថៃក៏កំពុងជួយអ្នកស្រុក Khao Saming ដែលជាស្រុកមួយដែលរងគ្រោះដោយទឹកជំនន់ខ្លាំងជាងគេក្នុងខេត្តផងដែរ។ភ្លៀងកាន់តែច្រើនកំពុងធ្លាក់នៅដើមថ្ងៃច័ន្ទនេះ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយបានបញ្ចាក់ថាគ្រួសារប្រហែល ៩០០ នៅក្នុងស្រុក Muang និង Khao Saming ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់។ ស្រុកទាំងពីរត្រូវបានប្រកាសជាតំបន់គ្រោះមហន្តរាយ ដោយប្រតិបត្តិការសង្រ្គោះនាៗកំពុងតែបន្តនៅស្រុកដែលរងគ្រោះ៕