Cctimesw1140xh150cm copy

និស្សិតបង់ក្លាដែសរាប់ម៉ឺននាក់ចេញ«បាតុកម្ម»ប្រឆាំងនិងច្បាប់ការងារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

បង់ក្លាដែស៖ ប្រទេសបង់ក្លាដែសបានប្រកាសផ្អាកការងារ និងបិតសាលារៀននៅទូទាំងប្រទេសជាបណ្តោះអាសន្នបន្ទាប់ក្រុមបាតុករនិស្សិតរាប់ម៉ឺននាក់បានងើបបះបោលប្រឆាំងនិងការអនុម័តច្បាប់នៃកូតាការងារដែលទុកកន្លែងប្រមាណជាង ៥០% ដល់ក្រុមគ្រួសារដែលបម្រើការងារក្នុងរដ្ឋាភិបាលអាចឲ្យកូនចៅបន្តធ្វើបាន។ កំហឹងនិស្សិតបង់ក្លាដែសរាប់ម៉ឺននាក់បាននាំគ្នាចេញបាតុកម្មប្រឆាំងជាមួយនិងរដ្ឋាភិបាលផ្តាច់ការ និងទុកការងាររដ្ឋឲ្យតែគ្រុបធ្វើការបម្រើខ្លួន។

តាមរយៈខ្សែអាត់វីដេអូបង្ហាញថាទាហានបង់ក្លាដែសជាច្រើនម៉ឺននាក់នៅទូទាំងប្រទេសបានដើរល្បាតតាមដងផ្លូវ នៃរដ្ឋធានី Dhaka ប្រទេសបង់ក្លាដែស ដោយនាំគ្នាស្រែកថាច្បាប់ការងារត្រូវតែមានសម្រាប់អ្នកក្រីក្រ និងនិស្សិតដែលមានសមត្ថភាព។ រដ្ឋាភិបាលបង់ក្លាដែសបានសម្រេចបិទការិយាល័យ និងស្ថាប័នការងារទាំងអស់ជាបណ្តោះអាសន្ន ការប៉ះទង្គិចជាមួយក្រុមរដ្ឋាភិបាលបានផ្តាច់ជីវិតពលរដ្ឋបង់ក្លាដែសជាង ១១៤នាក់។

ជាការឆ្លើយតបជាមួយគ្រុបបាតុកម្មសេវាអ៊ិនធឺណិត និងការហៅទូរស័ព្ទក្នុងស្រុកជាច្រើនត្រូវបានកាត់ផ្តាច់ការទូរស័ព្ទទៅក្រៅប្រទេសភាគច្រើនមិនអាចភ្ជាប់ទំនាក់ទំនងបាន ហើយស្ថាប័នប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសបង់ក្លាដែសមួយចំនួនក៏មានបញ្ហារអាក់រអួល។ លោក John Heidemann ប្រធានអ្នកវិទ្យាសាស្ត្រនៃផ្នែកបណ្តាញ និងសន្តិសុខតាមអ៊ីនធឺណិតនៅ USC Viterbi បាននិយាយថា ការធ្វើឲ្យប្រទេសបង់ក្លាដែសដែលមានប្រជាជនជិត ១៧០ លាននាក់គ្មានអ៊ីនធឺណិតប្រើប្រាស់ គឺជាជំហានដ៏ធ្ងន់ធ្ងរមួយ ដែលមិនធ្លាប់កើតឡើយចាប់តាំងពីបដិវត្តន៍អេហ្ស៊ីបឆ្នាំ ២០១១ ។

ក្រុមប៉ូលិស បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ និងគ្រាប់បែកដៃ ដើម្បីបំបែកក្រុមបាតុករ ដែលបានគប់ឥដ្ឋ និងដុតរថយន្ត។ រដ្ឋភិបាល បានបញ្ជាឲ្យប៉ូលិស និងកងកម្លាំងសន្តិសុខផ្សេងទៀតដែលមិនអាចទប់ស្កាត់ការតវ៉ាបាន អាជ្ញាធរ បានដាក់បម្រាមគោចរថ្នាក់ជាតិ និងដាក់ពង្រាយយោធា ត្រូវបានបញ្ជាឱ្យបាញ់សម្លាប់ប្រសិនបើចាំបាច់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង