ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំ “មហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២៤” ចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០២៤ នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព រាជធានីភ្នំពេញ ដោយមានការចាក់ផ្សាយតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងវប្បធម៌។
ការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះឡើង គឺក្នុងគោលបំណងដើម្បីចូលរួមថែរក្សាលើកស្ទួយ អភិរក្សតម្លៃ សិល្បៈវប្បធម៌ប្រពៃណីជាតិ និងអត្តសញ្ញាណជាតិ ជាពិសេសលើកទឹកចិត្តដល់សិល្បករ សិល្បការិនីជំនាញល្ខោនបាសាក់ឱ្យមានសកម្មភាពផុលផុសឡើងវិញ។