Cctime 6monthsfree desktop
Cc times  web banner kh (2)

«បាក់ស្ពាន»នៅចិនផ្តាច់ជីវិតមនុស្ស១២នាក់ បាត់ខ្លួន៣១នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ មានយ៉ាងហើចណាស់មនុស្ស១២នាក់បានស្លាប់ និង៣១នាក់ផ្សេងទៀតបានបាត់ខ្លួនក្នុងហេតុការណ៍បាក់ស្ពានផ្លូវហាយវេដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Shaanxi ភាគពាយ័ព្យប្រទេសចិនកាលពីល្ងាចយប់ថ្ងៃសុក្រ។ ស្ពានឆ្លងធំនេះស្ថិតនៅក្នុង ក្នុងទីក្រុង Shangluo បានបាក់មួយផ្នែកតូច ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់។

យោងតាមអាជ្ញាធរចិនបានអះអាងថាការស៊ើបអង្កេតដំបូងបានបង្ហាញថា រថយន្តសរុបចំនួន ១៧គ្រឿង និងរថយន្តដឹកទំនិញចំនួន ៨គ្រឿង បានធ្លាក់ចូលទៅក្នុងទន្លេ Jinqian ខាងក្រោមស្ពាន។ គិតត្រឹមថ្ងៃសៅរ៍ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសព ១២ នាក់បានស្លាប់ហើយ មនុស្សម្នាក់ត្រូវបានជួយសង្គ្រោះ។

អ្នកជួយសង្គ្រោះប្រហែល ១,៤០០នាក់ រួមទាំងប៉ូលីសប្រដាប់អាវុធ និងក្រុមពន្លត់អគ្គីភ័យ រួមជាមួយនឹងគ្រឿងចក្រធំៗជាង ៣០០ ត្រូវបានបញ្ជូនទៅបំពេញបេសកកម្មស្វែងរក និងជួយសង្គ្រោះនៅកន្លែងស្ពានដែលបានបាក់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង