អាម៉េរិក៖ លោក ប្រធានាធិបតីសហរដ្ឋអាម៉េរិកចូបៃដិនព្រឹកថ្ងៃច័ន្ទនេះបានប្រកាសដកខ្លួនចេញពីការប្រកួតប្រធានាធិបតីអាម៉េរិកដែលជាការប្រកួតដ៏ធំមួយជាបក្សសាធារណៈរដ្ឋដែលមានលោកដូណាល់ត្រាំជាប្រធាន។ ប្រកាសចេញមិនបន្តការប្រកូនក្នុងខែវិច្ឆិការខាងមុខនេះក៏ពិតមែនក៏ប៉ុន្តែលោកចូបៃដិនក៏ឆ្លៀតពេលប្រកាសគាំទ្រលោកស្រី Kamala Harris មានវ័យ៥៩ឆ្នាំ ជាបេក្ខភាពស្ត្រីស្បែកខ្មៅដំបូងបំផុតក្នុងប្រវត្តិសាស្ត្រអាម៉េរិកក្នុងការប្រកួតយកដំណែងជាប្រធានាធិបតីថ្មី។
យោងតាមការចុះផ្សាយរបស់គេហទំព័របណ្តាញសង្គម X លោកចូបៃដិនបានរៀបរាប់ថាប្រជាជនអាម៉េរិកជាទីស្រលាញ់រាប់អានទាំងអស់គ្នាខ្ញុំបានសម្រេចចិត្តមិនបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាម៉េរិកក្នុងការបោះឆ្នោតនាពេលខាងមុខនេះឡើយ ហើយក៏ជាការសម្រេចចិត្តលើកដំបូងចាប់តាំងពីខ្ញុំបានជាប់ជាប្រធានាធិបតីអាម៉េរិកកាលពីឆ្នាំ ២០២០ ពេលនោះខ្ញុំបានជ្រើសយកលោកស្រី Kamala Harris ជាអនុប្រធានាធិបតីហើយថ្ងៃនេះខ្ញុំសូមប្រកាសគាំទ្រលោកស្រីជាបេក្ខភាពប្រធានាធិបតីជំនួសរូបខ្ញុំ។
គួរបញ្ជាក់ថាការសម្រេចចិត្តរបស់លោកចូបៃដិនមិនបន្តការប្រកួតជាប្រធានាធិបតីអាម៉េរិកនេះធ្វើឡើង មិនដល់រយៈពេល ៤ខែ នោះឡើយ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះ។ ការលាលែងពីការប្រកួតនេះត្រូវបានគេជឿជាក់ថាដោយសារហេតុផលសុខភាព និងជរាភាពរបស់លោកចូបៃដិនទើបលោកមិនអាចបន្តយកដំណែងជាប្រធានាធិបតីអាម៉េរិកខាងមុខនេះបាន៕