វ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានជជែកតាមទូរស័ព្ទជាមួយមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskyy ហើយលោកបានសន្យាថានឹងបញ្ចប់សង្គ្រាមរុស្ស៊ីអ៊ុយក្រែនប្រសិនបើលោកជាប់ឆ្នោតក្នុងឆ្នាំ ២០២៤នេះ។
បើតាមលោកដូណាល់ត្រាំលោកសូមកោតសរសើរចំពោះប្រធានាធិបតីអ៊ុយក្រែន Zelenskyy ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការបន្តច្បាំងជាមួយនិងប្រទេសរុស្ស៊ី លោកជឿជាក់ថាសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនិងត្រូវបានបញ្ចប់ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិកក្នុងអាណត្តិថ្មីនេះ។
លោក Zelenskyy បានបញ្ជាក់ពីការអំពាវនាវរបស់លោក ហើយលោកបានបានអបអរសាទរលោក Trump ក្នុងការក្លាយជាបេក្ខភាពប្រធានាធិបតីជាផ្លូវការនៃគណបក្សសាធារណៈរដ្ឋ ក៏ដូចជាជូនពរលោកត្រាំដែលមានវ័យ ៧៨ ឆ្នាំឱ្យមានសុខភាពល្អ ។លោក Zelenskyy បាននិយាយនៅក្នុងការបង្ហោះនៅលើ X ថា "យើងបានយល់ព្រមជាមួយប្រធានាធិបតី Trump ដើម្បីពិភាក្សានៅក្នុងកិច្ចប្រជុំផ្ទាល់ខ្លួនអំពីជំហានណាមួយដែលអាចធ្វើឱ្យសន្តិភាពឡើងវិញក្នុងវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។
គួរបញ្ចាក់ថាសហរដ្ឋអាម៉េរិកបានផ្តល់ជំនួយយោធារាប់សិបពាន់លានដុល្លារសម្រាប់ទីក្រុង គៀវ ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការពិសេសរបស់ខ្លួនលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានបន្តផ្តាច់ជីវិតជនស៊ីវិល និងធ្វើខូចខាតទ្រព្យសម្បត្តិប្រទេសអ៊ុយក្រែនអស់រាប់ពានលានដុល្លារអាម៉េរិក៕