ចិន៖ លោក ស៊ីជិនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានាធិបតីចិនកាលពីថ្ងៃសុក្របានផ្ញើសាររំលែកទុក្ខដល់លោក Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម (CPV)។ ) លោក ស៊ីបានបញ្ចាក់ថាប្រទេសចិនមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលឮថា សមមិត្ត Nguyen Phu Trong បានទទួលមរណភាព។ ក្នុងនាមលោកជារដ្ឋាភិបាល និងតំណាងឲ្យប្រជាជនចិន លោកសូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតចំពោះ ប្រជាជនវៀតណាមក្នុងការបាត់បង់មេដឹកនាំដ៏ល្អម្នាក់។
សម្រាប់លោកស៊ីលោកមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការទទួលមរណភាពរបស់លេខាបក្សកុម្មុយនិស្តវៀតណាម។ លោក Ngyen Phu Trong ជាមេដឹកនាំរដ្ឋដ៏ឆ្នើមរបស់វៀតណាម ហើយបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍ របស់ប្រទេសវៀតណាម។
លោក ស៊ី បានកត់សម្គាល់ថា ក្នុងនាមជាសមមិត្តជិតស្និទ្ធ និងជាមិត្តរបស់ប្រជាជនចិន លោក Nguyen Phu Trong បានប្តេជ្ញាខ្លួនក្នុងការទទួលមរតក និងបន្តទំនាក់ទំនងមិត្តភាពជាប្រពៃណីចិន-វៀតណាម ព្រមទាំងជំរុញយ៉ាងសកម្មនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថាលោក Nguyen Phu Trong អគ្គលេខាធិការគណបក្សកុម្មុយនិស្តនៃប្រទេសវៀតណាម នៅវេលាម៉ោង ១៖៣៨នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានទទួលមរណភាព នៅអាយុ៨០ឆ្នាំ ដោយសាររោគាពាធ ក្នុងទីក្រុងហាណូយ។ការទទួលមរណភាពនេះ ធ្វើឡើងបើទោះបីក្រុមគ្រូពេទ្យជំនាញខិតខំយកចិត្តទុកដាក់ និង ព្យាបាលដោយបក្ស រដ្ឋ វេជ្ជបណ្ឌិត អ្នកជំនាញសុខភាពនាំមុខ និង ក្រុមគ្រួសាររបស់លោកក៏ដោយ។
លោក Nguyen Phu Trong ជាលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយរយៈពេលប្រាំមួយឆ្នាំ ចាប់ពីខែមករា ឆ្នាំ ២០០០ ដល់ខែមិថុនា ឆ្នាំ ២០០៦ បន្ទាប់មកជាប្រធានរដ្ឋសភាពីខែមិថុនា ឆ្នាំ ២០០៦ ដល់ខែកក្កដា ឆ្នាំ ២០១១។ក្នុងកិច្ចប្រជុំលើកទី១១ នៃគណៈកម្មាធិការមជ្ឈិមបក្សនៅខែមករា ឆ្នាំ ២១១ លោកត្រូវបានជ្រើសរើសជាអគ្គលេខាធិការជាលើកដំបូង។ លោកបានជាប់ឆ្នោតជាអគ្គលេខាធិការអាណត្តិទី ១២ របស់គណៈកម្មាធិការឡើងវិញក្នុងខែមករា ឆ្នាំ ២០១៦ និងអាណត្តិទី ១៣ នៅខែមករា ឆ្នាំ ២០២១៕