Cctimesw1140xh150cm copy

ក្រុមហ៊ុនយក្ស MICROSOFT អាម៉េរិកគាំងទូទាំងប្រទេសក្រោយរងការវាយប្រហារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ ធនាគារ និងអាកាសចរណ៍ជាច្រើនក្នុងពិភពលោកគាំងក្រោយក្រុមហ៊ុន MICROSOFT មានបញ្ហារអាក់រអួលដោយសារតែការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេតលើសហរដ្ឋអាម៉េរិកមិនធ្លាប់មានពីមុនមក។ ជើងហោះហើរជាច្រើនពាន់ជើងត្រូវបានផ្អាក ហើយធនាគារក្នុងស្រុក និងក្រៅស្រុកដែលប្រើប្រព័ន្ធ MICROSOFT ចាប់ផ្តើមគាំង។

ភាពចលាចលកើតឡើងភ្លាមនៅទូទាំងប្រទេសបន្ទាប់ពីក្រុមហ៊ុន MICROSOFT អាម៉េរិករងការវាយប្រហារ ជើងហោះហើរបានបិទជុំវិញពិភពលោកបណ្តាញទូរទស្សន៍ អាកាសយានដ្ឋាន និងធនាគារជុំវិញពិភពលោកត្រូវបានបិទផ្អាកដំណើរជាបណ្តោះអាសន្ន ។

អ្នកប្រើប្រាស់បានរាយការណ៍ពីបញ្ហាជាច្រើនដូចជាប្រទេសអូស្ត្រាលី នូវែលសេឡង់ ឥណ្ឌា និងជប៉ុន ដោយចក្រភពអង់គ្លេសទំនងជានឹងទទួលរងផលប៉ះពាល់ខ្លាំងជាងគេដោយសារតែជាថ្ងៃចុងសប្តាហ៍មានមនុស្សហោះហើរច្រើន ក្រុមជំនាញបច្ចេកវិទ្យាក្រុមហ៊ុន MICROSOFT កំពុងតែព្យាយាមដោះស្រាយបញ្ហាដែលកំពុងតែកើតមាននេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង