681 ezgif.com resize
Swift cc time

វៀតណាមគ្រោងផ្ដល់ជំនួយ«ទូរស័ព្ទស្មាតហ្វូន»ដល់គ្រួសារក្រីក្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

វៀតណាម៖ រដ្ឋាភិបាលទីក្រុង Da Nang ប្រទេសវៀតណាម គ្រោងផ្តល់ជំនួយដល់គ្រួសារក្រីក្រនីមួយៗចំនួន ២ លានដុង(៧៩ ដុល្លារអាម៉េរិក)ដើម្បីទិញស្មាតហ្វូន សម្រាប់ការទំនាក់ទំនងនៅពេលដែលបណ្តាញ 2G ត្រូវបានបិទ។ មន្ត្រីទីក្រុង Da Nang បានប្រកាសនៅពីថ្ងៃព្រហស្បតិ៍ថា បានខ្លួនបានដាក់សំណើទៅក្រុមប្រឹក្សារបស់ទីក្រុង ដែលជាអង្គភាពនីតិប្បញ្ញត្តិ ដើម្បីចេញសេចក្តីសម្រេចកំណត់គោលនយោបាយគាំទ្រការចំណាយលើការទិញស្មាតហ្វូន ដើម្បីផ្ដល់ដល់គ្រួសារក្រីក្រនៅក្នុងតំបន់។

យោងតាមផែនការនៃទីក្រុង ទីក្រុង Da Nang បានអនុម័តត្រឹមខែកញ្ញាឆ្នាំខាងមុខ ទីក្រុងនឹងបិទបណ្តាញ 2G សម្រាប់ឧបករណ៍ចល័តទាំងអស់។ នៅពេលបិទនោះ បណ្ដាញទូរសព្ទដែលប្រើប្រព័ន្ធ 2G នឹងមិនអាចប្រើសម្រាប់ការស្តាប់ ការហៅទូរសព្ទ ឬផ្ញើសារបានឡើយ។ លោក Tran Chi Cuong អនុប្រធានទីក្រុង Da Nang បានអះអាងថា បច្ចុប្បន្នទីក្រុងមានគ្រួសារក្រីក្រជាង ៣,៨០០ គ្រួសារដែលមិនមានស្មាតហ្វូនប្រើប្រាស់។ នាពេលថ្មីៗនេះ មន្ត្រីនាយកដ្ឋានទូរគមនាគមន៍ និងទំនាក់ទំនង បានប្រកាសគាំទ្រផ្ដល់ជំនួយទូរស័ព្ទចំនួន ២,០១០ សម្រាប់គ្រួសារដែលមិនទាន់មានស្មាតហ្វូន។

គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៤នេះ ប្រទេសវៀតណាមមានអ្នកប្រើប្រាស់ទូរស័ព្ទចល័តជាង ១២០ លាននាក់ ក្នុងនោះ ២២ លាននាក់បានប្រើប្រាស់បណ្តាញ 2G ។ ចាប់តាំងពីចុងឆ្នាំ ២០២២ ក្រុមហ៊ុនផ្តល់សេវាមួយចំនួន នៅក្នុងប្រទេសវៀតណាម បានបិទបណ្តាញ 2G និង 3G នៅក្នុងតំបន់ដែលមានតម្រូវការទាប៕

Khcct banner

អត្ថបទទាក់ទង