Cctimesw1140xh150cm copy

វៀតណាមដាក់សម្ពាធថៃឲ្យបញ្ចូនព័ត៌មានលំអិត ជុំវិញករណីឃាតកម្មជនជាតិវៀតណាម៦នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

វៀតណាម៖ ក្រុមអ្នកស៊ើបអង្កេតវៀតណាម ដែលធ្វើការជាមួយអាជ្ញាធរថៃ លើករណីធ្វើអត្តឃាតដ៏គួរឱ្យតក់ស្លុត ដែលបានឆក់យកជីវិតជនជាតិវៀតណាម៦ តាមរយៈការបំពុលថ្នាក្នុងទឹកតែក្នុងបន្ទប់សណ្ឋាគារបាងកក កំពុងដាក់សម្ពាធដល់ភាគីពាក់ព័ន្ធថៃក្នុងការបញ្ចូនព័ត៌មានលំអិតបន្ថែមនៃករណីឃាតកម្មមិនធ្លាប់មាននេះ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានទូតវៀតណាមប្រចាំប្រទេសថៃកំពុងសហការជាមួយអាជ្ញាធរក្នុងតំបន់ក្នុងការស៊ើបអង្កេតការស្លាប់របស់ជនជាតិវៀតណាមចំនួនប្រាំមួយនាក់នៅឯសណ្ឋាគារ Grand Hyatt Erawan ។ លោកស្រី Hang បន្តថាប្រទេសវៀតណាមក៏បានស្នើទៅប៉ូលីសថៃ និងក្រសួងការបរទេសថៃ ឱ្យផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីករណីនេះ ហើយក៏ស្នើសុំឱកាសដើម្បីដាក់ពង្រាយវិធានការការពារសម្រាប់ជនរួមជាតិរបស់ខ្លួននៅបរទេសផងដែរ។

សម្រាប់លោកស្រី Hang ស្ថានទូតក៏កំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយដល់ក្រុមគ្រួសារជនរងគ្រោះក្នុងការរៀបចំពិធីបុណ្យសពនៅពេលដែលពួកគាត់ទទួលបានសាកសពជនរងគ្រោះ។ បច្ចុប្បន្ន សពដែលត្រូវគេស្គាល់អត្តសញ្ញាណក្នុងការស្លាប់ដ៏ចម្លែកនេះត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច្ច័យដើម្បីស្វែងរកតម្រុយ និងភស្តុតាង ។

គួរបញ្ជាក់ថាជនជាតិវៀតណាមម្នាក់ក្នុងចំណោមប្រាំមួយនាក់ដែលត្រូវបានគេប្រទះឃើញស្លាប់នៅឯសណ្ឋាគារ Grand Hyatt Erawan ក្នុងទីក្រុងបាងកក កាលពីល្ងាចថ្ងៃអង្គារ បានបំពុលអ្នកផ្សេងទៀតហើយបន្ទាប់មកធ្វើអត្តឃាតសម្លាប់ខ្លួនដោយសារតែបំណុល ដោយក្នុងនោះមានពីរនាក់មានសញ្ជាតិអាម៉េរិក និង ៤នាក់មានសញ្ជាតិវៀតណាមធម្មតា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង