Cctimesw1140xh150cm copy

ចូបៃដិនកើតកូវីដ១៩ ចំពេលកំពុងធ្វើយុទ្ធនាការបោះឆ្នោត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ សេតវិមាននៃសហរដ្ឋអាម៉េរិកនាថ្ងៃ ១៨ កក្កដានេះបានប្រកាសថាលោកប្រធានាធិបតីចូបៃដិនវ័យ ៨១ ឆ្នាំបានធ្វើតេស្តវិជ្ជមានកូវីដ១៩បន្ទាប់ពីជួបអ្នកគាំទ្ររបស់លោកនៅរដ្ឋ Las Vegas កាលពីថ្ងៃពុធ ហើយលោកកំពុងមាន "រោគសញ្ញាស្រាល" ។ សេតវិមានបានបញ្ជាក់ទៀតថាលោកបានចាក់ថ្នាំបង្ការ និងយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យជំនាញៗនឹងត្រឡប់ទៅសម្រាកព្យាបាលនៅផ្ទះរបស់លោកវិញនៅតំបន់ Rehoboth រដ្ឋ Delaware ជាកន្លែងដែលលោកនឹងត្រូវធ្វើចត្តាឡីស័ក។

តាមពេទ្យជំនាញអាម៉េរិកផ្លូវដង្ហើម សីតុណ្ហភាព និងកម្រិតអុកស៊ីសែនក្នុងឈាមរបស់លោក Biden គឺធម្មតា ហើយលោកកំពុងតែសម្រាកព្យាបាល។ វេជ្ជបណ្ឌិតដែលមិនបញ្ចេញឈ្មោះក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា លោក Biden បានបង្ហាញរោគសញ្ញារួមមាន ហៀរសំបោរ ក្អក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង