Cctimesw1140xh150cm copy

សម្តេច ហ៊ុន សែន ផ្តល់ថវិកាមួយចំនួនដល់ក្មេងស្រីដែលច្រៀងបទស្ពានសាងស្នេហ៍

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសផ្តល់ថវិកាមួយចំនួនដល់ក្មេងស្រី ដែលបានច្រៀងបទចម្រៀង «ស្ពានសាងស្នេហ៍» នៅក្នុងសាលារៀនមួយកន្លែងកាលពីថ្មីៗនេះ។ ជាមួយគ្នានេះ សម្តេច ក៏បានបញ្ជូនសំណើររបស់ក្មេងស្រីមួយនេះទៅកាន់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្រោយនាងស្នើសុំឲ្យសម្តេចសាងសង់នូវអគារសាលា១ខ្នង៣ជាន់៣០បន្ទប់ផងដែរ។

យោងតាមផេកហ្វេសបុកផ្ទាល់របស់សម្តេច នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា «កាលពីម្សឹលមិញសម្ដេចបានបង្ហោះពីចៅស្រីសាយ ស៊ីណា ដែលពេលនោះមិនទាន់ស្គាល់ឈ្មោះនិងទីកន្លែងរស់នៅ។ សម្ដេចព្យាយាមជួបចៅស្រីតាម telegram ដើម្បីសួរនាំពីការរៀនសូត្រ និងជីវភាពគ្រួសារព្រមទាំងបានជួយថវិកាខ្លះសម្រាប់ចៅស្រីនិងឪពុកម្តាយ»។

សម្តេច ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «ថ្ងៃនេះលោកអ៊ួន សារ៉ាត់ បានទៅដល់ផ្ទះដើម្បីសួរនាំឪពុកម្តាយ និងចៅស្រីព្រមទាំងឲ្យចៅស្រីច្រៀងចម្រៀង២បទដោយគ្មានភ្លេង(ច្រៀងគោក)ដែលបទទីមួយ(ស្ពានសាងស្នេហ៍)ឯបទទីពីរ(វណ្ណៈសង្គម)ទោះអត់ភ្លេងក៍ចៅនៅតែច្រៀងបានពិរោះ។ តាសូមសរសើរចៅដែលចៅបានផ្ញើសារមកតាសូមស្នើឲ្យតាជួយកសាងអាគារសិក្សា១ខ្នង៣ជាន់៣០បន្ទប់ដើម្បីជាប្រយោជន៍រួមរបស់សិស្ស។ តាបានបញ្ជូនសំណើរចៅទៅនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រួចហើយ។ ចុងក្រោយសម្ដេចថ្លែងអំណរគុណចំពោះបងប្អូនកូនក្មួយដែលមកLike ជិតកន្លះលាននាក់ និងចូលមកcomments ជាង២ម៉ឺននាក់ ក្រោយខ្ញុំបង្ហោះបាន១៨ម៉ោង»៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង