Cctimesw1140xh150cm copy

ទូតចិននឹងរៀបចំពិធីអបអរ«ខួបលើកទី៦៦»នៃទំនាក់ទំនងការទូតចិន-កម្ពុជាស្អែកនេះ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅល្ងាចថ្ងៃទី ១៩ ខែកក្កដាស្អែកនេះ នឹងរៀបចំពិធី ជប់លៀង ដើម្បីអបអរសារទខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និង ពិធីទទួលស្វាគមន៍ការមកដល់របស់ឯកអគ្គរដ្ឋទូត Wang Wenbin អគ្គរដ្ឋទូតចិនថ្មីប្រចាំនៅប្រទេសកម្ពុជា។នេះបើយោងតាមប្រភពព័ត៌មានដែល ស៊ីស៊ីថាមស៍ ទទួលបាន។

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ជាថ្ងៃខួបអនុស្សាវរីយ៍លើកទី ៦៦ នៃការទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន សម្រាប់ប្រារព្ធពិធីដាំបង្គោលផ្លាកសញ្ញា«មហាវិថី ស៊ី ជីនពីង» នៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣។ ការប្រសិទ្ធនាមជា “មហាវិថី ស៊ី ជីនពីងនេះ ត្រូវបាននាយករដ្ឋមន្ត្រី និងភាគីស្ថានទូតចិនប្រចាំនៅកម្ពុជា សម្ពោធជានិមិត្តរូបកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាពរាជធានីភ្នំពេញ។

«ខួបលើកទី៦៦»នៃទំនាក់ទំនងការទូតចិន-កម្ពុជា អមជាមួយសម្ពោធ “មហាវិថី ស៊ី ជីនពីង” ស្អែកនេះ ត្រូវបានរាជដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ជាសក្ខីភាពថ្មីមួយទៀត ជាអនុស្សាវរីយ៍ ជាប្រវត្តិសាស្រ្ត ដែលបញ្ជាក់ពីចំណងមិត្តភាពដ៏រឹងមាំ ដោយមានប្រវត្តិជាយូអង្វែង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង