ចិន៖ ឡានក្រុមប្រព័ន្ធផ្សព្វផ្សាយចិនថតកម្រិត 8K ultra-high-definition (UHD) vans live broadcasts of China Media Group (CMG) for Paris Olympics បានមកដល់ទីក្រុងប៉ារីសកាលពីរសៀលថ្ងៃចន្ទដើម្បីត្រៀមថតព្រឹត្តិការណ៍កីឡាអូឡាំពិកបារាំងដែលនឹងចាប់ផ្តើមប្រារព្ធនៅថ្ងៃទី ២៦ ខែកក្កដា រហូតដល់ ថ្ងៃ ១១ ខែសីហាខាងមុខនេះ។ បន្ទាប់ពីបញ្ចប់នីតិវិធីគយនៅកំពង់ផែ Rotterdam ក្នុងប្រទេសហូឡង់ ឡានបានចេញដំណើរទៅកាន់រដ្ឋធានីនៃប្រទេសបារាំងនៅព្រឹកថ្ងៃចន្ទ។ ការធ្វើដំណើររបស់ក្រុមប្រព័ន្ធផ្សព្វផ្សាយចិននេះចំណាយប្រមាណ ៤៣០ គីឡូម៉ែត្រដោយឆ្លងកាត់ប្រទេសបែលហ្សិក។ឡានដែលផ្សាយបន្តផ្ទាល់នឹងផ្តល់ផ្សាយលក្ខណៈអន្តរជាតិកម្រិត 8K UHD នៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស។
ក្នុងនាមជាអ្នកផ្សាយឈានមុខគេ និងជាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដែលថតកម្រិតខ្ពស់ខ្លាំងត្រូវបានប្រទេសបារាំងជ្រើសរើសថតការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស។ ក្រុមផលិតកម្ម និងសេវាកម្មបច្ចេកទេសដែលមានអ្នកបច្ចេកទេសជាង ២,០០០នាក់នឹងទទួលខុសត្រូវក្នុងការផលិត ព្រឹត្តិការណ៍សំខាន់ៗចំនួន ៤ រួមមានកីឡាកាយសម្ព័ន្ធ, កីឡាវាយសីលើតុ, កីឡាវាយសីធម្មតា, និងកីឡាឡើងភ្នំ។
ទន្ទឹមនឹងនេះ ការផ្សាយបន្តផ្ទាល់នឹងមានរយៈពេលជាង ៤០០ ម៉ោង ជាមួយនឹងកម្រិតគុណភាពខ្ពស់ជាង ១១,០០០ ម៉ោងសម្រាប់ការប្រកួតកីឡាអូឡាំពិក និងចែកចាយតាមរយៈបណ្តាញទូរទស្សន៍ និងស្ថានីយប្រព័ន្ធផ្សព្វផ្សាយថ្មីជាច្រើនក្នុងស្រុក៕