Cctimesw1140xh150cm copy

ម្នាក់ក្នុងចំណោម៦នាក់ដែលបានស្លាប់ ក្នុងហេតុការណ៍បំពុលថ្នាំនៅថៃជាអ្នកផាត់មុខតារាល្បីៗ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

វៀតណាម៖ ឃាតកម្មដាក់ថ្នាំបំពុលដែលបានសម្លាប់ជនជាតិវៀតណាម ៦នាក់ព្រមទាំងឃាតករធ្វើអត្តឃាតនោះមានម្នាក់ក្នុងចំណោមជនរងគ្រោះជាអ្នកផាត់មុខតារាល្បីៗវៀតណាម គ្រួសាររបស់វិចិត្រករតុបតែងមុខជនជាតិវៀតណាម Phu Gia Gia ត្រូវបានកើតទុក្ខយ៉ាងក្រៀមក្រំនៅពេលដែលបានដឹងដំណឹងថាក្នុងចំណោមអ្នកដែលត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុងសណ្ឋាគារ Grand Hyatt Erawan ទីក្រុងបាងកកមានលោកជាងផាត់មុខដៃឯក Phu Gia Gia ។

គ្រួសាររបស់ជនរងគ្រោះបានថ្លែងប្រាប់សារព័ត៌មាន VN Express ថាពួកយើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីយប់មិញបន្ទាប់ពីទទួលបានព័ត៌មានដ៏គួរឱ្យតក់ស្លុតពីមិត្តភ័ក្តិ សហការី និងសិល្បករដែលគាត់បានធ្វើការជាមួយប្រាប់យើងថាគាត់បានស្លាប់ដោយសារការបំពុលថ្នាំ។ ដំណឹងនេះគ្រួសាររបស់ជនរងគ្រោះមិនអាចទទួលបានឡើយដោយកូនប្រុសរបស់ពួកគេមានវ័យទើបតែ ៣៧ឆ្នាំតែប៉ុណ្ណោះ។

បើតាមសាច់ញាតិជនរងគ្រោះបានប្រាប់គ្រួសារគាត់ថាគាត់កំពុងធ្វើដំណើរទៅប្រទេសថៃសម្រាប់ការធ្វើដំណើររយៈពេល ៣ ថ្ងៃ ប៉ុន្តែមិនបានបញ្ជាក់ពីដៃគូដែលទៅជាមួយគាត់ឡើយ។ គាត់បានចាកចេញពីផ្ទះកាលពីថ្ងៃសុក្រមុន ហើយត្រូវត្រលប់មកវិញនៅល្ងាចថ្ងៃអាទិត្យ។ ទោះបីជាយ៉ាងណាក៏ដោយ នៅរសៀលថ្ងៃអាទិត្យ នៅពេលដែលជនរងគ្រោះ Phu Gia Gia បានទូរស័ព្ទមកដើម្បីបញ្ជាក់ពីពេលវេលាត្រឡប់មកវិញរបស់គាត់ គាត់បានប្រាប់ថាការងារមិនទាន់ត្រូវបានបញ្ចប់ក្រោយមកក៏បានដំណឹងសូន្យឈឹងតែម្តង។

លោក Phu Gia Gia មកពីទីក្រុងឆ្នេរសមុទ្រភាគកណ្តាលនៃទីក្រុង Da Nang ហើយបានប្រឡូកក្នុងការងារតុបតែងមុខអស់រយៈពេលជិត ២០ ឆ្នាំ។ លោកបានធ្វើការជាមួយតារាល្បី ៗ និងមហាក្សត្រីសម្រស់ជាច្រើន។

គួរបញ្ជាក់ថាអាជ្ញាធរថៃបានរកឃើញសាកសពមនុស្ស៦នាក់ក្នុងបន្ទប់ជាន់ទី៥នៃសណ្ឋាគារ Grand Hyatt Erawan នៅយប់ថ្ងៃអង្គារ អ្នកស្លាប់រួមមានជនជាតិវៀតណាម-អាម៉េរិក២នាក់ និងជនជាតិវៀតណាម៤នាក់ ក្នុងនោះប្រុស៣នាក់ និងស្រី៣នាក់។ The Grand Hyatt Erawan គឺជាសណ្ឋាគារលំដាប់ផ្កាយប្រាំដ៏ល្បីល្បាញនៅទីក្រុងបាងកក ដែលមានបន្ទប់ចំនួន ៣៥០ មានទីតាំងនៅតំបន់ Ratchaprasong ដែលជាតំបន់សេដ្ឋកិច្ចខ្លាំង និងជាកន្លែងការកម្សាន្តដ៏មមាញឹករបស់ក្រុមភ្ញៀវទេសចរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង