Cctimesw1140xh150cm copy

ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងកើតអាហ្វហ្គានីស្ថាន សម្លាប់មនុស្ស ៤០ នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

អាហ្វហ្គានីស្ថាន៖ ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងកើតអាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សចំនួន ៤០ នាក់ និង ៣៥០ នាក់ផ្សេងទៀតរងរបួស ខណៈមនុស្ស ១៧ នាក់បានស្លាប់នៅពេលរថយន្តក្រុងក្រឡាប់នៅលើផ្លូវធំមួយ។ លោក Sharafat Zaman Amar អ្នកនាំពាក្យក្រសួងសុខាភិបាលនៃប្រទេសអាហ្វហ្គានីស្ថាន បានបញ្ជាក់ថា មនុស្ស ៤០ នាក់បានស្លាប់ដោយសារខ្យល់ព្យុះ កាលពីថ្ងៃចន្ទ ហើយអ្នករបួសចំនួន ៣៤៧ នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់នៅ រដ្ឋធានីនៃខេត្ត Nangarhar។

មន្រ្តីក្នុងតំបន់បានបញ្ជាក់ទៀតថាផ្ទះប្រហែល ៤០០ និងបង្គោលអគ្គិសនី ៦០ ត្រូវបានបំផ្លាញនៅទូទាំងខេត្ត Nangarhar។ ចំណែក ថាមពលត្រូវបានកាត់ផ្ដាច់នៅក្នុងតំបន់ជាច្រើនផងដែរ។ ជនរងគ្រោះអាយុ ៤៣ ឆ្នាំ បាននិយាយថា ការខូចខាតជាច្រើនបានកើតឡើងក្នុងរយៈពេលមួយម៉ោង ដោយខ្យល់ព្យុះបានបក់បោកយ៉ាងខ្លាំង រួមទាំងភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យមានការជន់លិចតំបន់ជាច្រើន។

កាលពីខែឧសភា ប្រទេសអាហ្វហ្គានីស្ថាន ទទួលរងភ្លៀងធ្លាក់ខ្លាំង ដោយបានសម្លាប់មនុស្សជាង ៣០០នាក់ និងបំផ្លាញផ្ទះរាប់ពាន់ខ្នង ដែលភាគច្រើននៅក្នុងខេត្ត Baghlan ភាគខាងជើង។ ដោយឡែក ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់តាលីបង់ Bakhtar បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៧ នាក់បានស្លាប់ និង ៣៤ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលរថយន្តក្រុងមួយគ្រឿងបានក្រឡាប់កាលពីព្រឹកថ្ងៃអង្គារ នៅលើផ្លូវហាយវេ ក្នុងទីក្រុង Kabul និង Balkh ក្នុងខេត្ត Baghlan ភាគខាងជើង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង