Cctime 6monthsfree desktop
Cc times  web banner kh (2)

ផ្កាជាង១៧ម៉ឺនហិកតាផ្តើមរីកស្គុះស្គាយក្នុងក្រុង Hulun

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ផ្កាជាច្រើនសន្ធឹកសន្ធាប់លើផ្ទៃដី ១៧ម៉ឺនហិកតា បានគ្របដណ្តប់លើវាលស្មៅដ៏ខៀវស្រងាត់នៃទីក្រុន Hulun ក្នុងតំបន់ស្វយ័តម៉ុងហ្គោលីនៃភាគខាងជើងប្រទេសចិនផ្កាទាំងនេះកំពុងបញ្ចេញសម្រស់ និងរីកយ៉ាងស្រស់ស្អាតដែលបានបង្ហាញព័ណ៌ដ៏អស្ចារ្យទាក់ទាញភ្នែកអ្នកដែលបានទៅទស្សនាក្រុង Hulun។ ខែនេះជារដូវរីកដុះដាលកំពូលនៃផ្កាជាច្រើនប្រទេសនៅក្រុង Hulun ទិដ្ឋភាពបែបនេះបានអូសទាញអ្នកទេសចរឲ្យទៅទស្សនាក្រុង Hulun កាន់តែច្រើនឡើង។

អ្នកទេសចរក្នុងតំបន់ Hulun ម្នាកបាននិយាយថាខ្ញុំត្រូវបានគេប្រាប់អំពីវាលស្មៅដ៏គួរឱ្យភ្ញាក់ផ្អើលនៅទីនេះតាំងពីយូរយារណាស់មកហើយ។ ថ្ងៃនេះខ្ញុំមកជាមួយមិត្តភ័ក្តិរបស់ខ្ញុំ ហើយយើងបានថតរូប និងរីករាយជាមួយនឹងទិដ្ឋភាពដ៏ល្អអស្ចារ្យមួយនេះជាខ្លាំង។អ្នកទេសចររូបនេះបានបញ្ជាក់ទៀតថាគេនឹងប្រាប់បងប្អូន និងមិត្តភក្តិគេបន្ថែមទៀតនូវអ្វីដែលគេកំពុងឃើញនេះវាជាទេសភាពដ៏ល្អដែលមិនអាចបំភ្លេចបាន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង