Cctimesw1140xh150cm copy

ថៃលុបចោល Website ចាក់បាល់ Euro ២០២៤ ជាង២០០គេហទំព័រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ជនសង្ស័យត្រូវបានប៉ូលីសថៃចាប់ខ្លួន

ថៃ៖ ភ្នាក់ងារអនុវត្តច្បាប់របស់ប្រទេសថៃបានប្រកាសថាខ្លួនបានបិទគេហទំព័រភ្នាល់បាល់ EURO ចំនួន ២២៤ កន្លែងដែលភ្ជាប់ទៅនឹងសកម្មភាពល្បែងស៊ីសងខុសច្បាប់នៅក្នុងការប្រកួតបាល់ទាត់ Euro 2024។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីការបញ្ចប់នៃការប្រកួត Euro 2024 ដែលបានធ្វើឡើងចាប់ពីថ្ងៃទី ១៤ ខែមិថុនាដល់ថ្ងៃទី ១៤ ខែកក្កដា ដោយការបង្រ្កាបនេះបានបានរកឃើញទឹកប្រាក់ប្រមាណជាង ២.៤ ពាន់លានបាត (៦៦.៣ លានដុល្លារអាម៉េរិក)កំពុងត្រូវបានប្រើប្រាស់ក្នុងការចាក់បាក់ EURO ២០២៤។

យោងតាមប៉ូលីសថៃចាប់ផ្តើមពីការចាប់ផ្តើមនៃការប្រកួត EURO ២០២៤ កម្លាំងប៉ូលិសពិសេសមួយត្រូវបានដាក់ពង្រាយដើម្បីទប់ស្កាត់ការកើនឡើងនៃល្បែងស៊ីសងដែលកំពុងតែកើតមានក្នុងព្រឹត្តិការណ៍កីឡាទ្រង់ទ្រាយធំនេះ ដែលធ្វើឡើងរៀងរាល់បួនឆ្នាំម្តង។

ជំនួយការអគ្គស្នងការនគរបាលជាតិ លោក Akradet Pimolsri បានរៀបរាប់លម្អិតថា ជនសង្ស័យចំនួន ៣,៨៦៣ នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗទាក់ទងនឹងល្បែងស៊ីសង រួមទាំងប្រតិបត្តិករ និងអ្នកចូលរួមផងដែរ។ ការឆ្មក់ចូលកន្លែងលេងល្បែងស៊ីសងបាននាំឱ្យមានការចាប់ខ្លួនមនុស្សសរុបចំនួន ៣.០១៧ នាក់។ លោក Akradet បានកត់សម្គាល់ថា ទាំងនេះរួមមានអ្នកភ្នាល់ ចំនួន ២,៩៤៤ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង