វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃដិន បានអំពាវនាវសុំឱ្យប្រជាជនអាម៉េរិកបន្ថយសីតុណ្ហភាពនយោបាយ ហើយរក្សាសណ្តាប់ធ្នាប់និងជៀសវាងបង្កបញ្ហាអសន្តិសុខណាមួយកើតមានឡើងក្នុងប្រទេស។ ការអំពាវនាវរបស់លោក ចូបៃដិន នេះធ្វើឡើងបន្ទាប់ពីមានការបាញ់ប្រហារផ្តាច់ជីវិតអតីតប្រធានាធិបតីអាម៉េរិកលោកDonal Trump នៅឯការប្រមូលផ្តុំអ្នកគាំទ្របក្សលោកមួយក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ ។
ថ្លែងក្នុងសេតវិមានអាម៉េរិកលោកចូបៃដិនបានអះអាងថា ក្នុងនាមខ្ញុំជាប្រធានាធិបតីអាម៉េរិកខ្ញុំសូមអំពាវនាវឲ្យពលរដ្ឋអាម៉េរិកគ្រប់រូបរក្សាភាពស្ងៀមស្ងាត់ ដោយការបាញ់ប្រហារទៅលើលោកត្រាំនេះជារឿងដែលមិនអាចទទួលយកបានក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាម៉េរិក។ លោកបន្តទៀតថារឿងការបាញ់ប្រហារនេះកំពុងតែត្រូវបានភ្នាក់ងារសម្ងាត់អាម៉េរិកបន្តការតាមដានព័ត៌មានលំអិតបន្ថែមនៃការវាយប្រហារដ៏សាហាវបែបនេះ៕