Cctime 6monthsfree desktop
Cc times  web banner kh (2)

សេដ្ឋីឥណ្ឌាចាយលុយជាង«៦០០លាន»ដុល្លារក្នុងពិធីមង្គលការ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ឥណ្ឌា៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីប្រចាំទ្វីបអាស៊ី បានរៀបចំពិធីមង្គលការកូនពៅរបស់ខ្លួន លោក Anant Ambani និង Radhika Merchant ដែលបានរៀចំប្រារព្ធពិធីមង្គលការដ៏ធំបំផុតដែលមិនធ្លាប់មាន រយៈពេលបីថ្ងៃនៅទីក្រុងបុមបៃ ចាប់ផ្តើមពីថ្ងៃទី ១២ ដល់ ១៤ ខែកក្កដា ជាមួយទស្សនីយភាពដ៏អស្ចារ្យដែលទាក់ទាញការចូលរួមពីបុគ្គលល្បីៗទូទាំងពិភពលោក រួមមានកញ្ញា Kim Kardashian និង Khloe Kardashian,លោក Gianni Infantino, លោក Tony Blair, John Cena, និង Priyanka Chopra លោក Nick Jonas និងតារាល្បីៗជាច្រើនទៀត ។

ក្នុងការរៀបចំកម្មវិធីនេះ លោក Ambani បានចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ផ្ដល់ការកម្សាន្តដល់ភ្ញៀវដែលបានចូលរួម។ កម្មវិធីនីមួយៗ លោកបានបង់ប្រាក់ចំនួនជាង ៩ លានដុល្លារ ទៅ ១០ លានដុល្លាររៀងៗខ្លួនសម្រាប់ការសម្តែងរបស់ក្រុមសិល្បៈករល្បីៗដែលមកពីទ្វីអ៊ឺរ៉ុប។ ការចំណាយក្នុងមង្គលការត្រូវបានគេគេប៉ាន់ប្រមាណថាអាចចំណាយសរុបជាង ៦០០ លានដុល្លារ។ ការចំណាយដ៏ច្រើននេះ រួមបញ្ចូលក្នុងព្រឹត្តិការណ៍ pre-wedding ចំនួន ១១ ដែលរួមមានការជិះទូកកម្សាន្តដ៏ប្រណីតដែលមានការសម្តែងដោយតារាចម្រៀងកញ្ញា Katy Perry និង Backstreet Boys ដោយត្រូវចំណាយប្រាក់ប្រមាណ ៣០០ លានដុល្លារ។ ជាមួយគ្នានោះ គេបានរៀបចំវិធានការសន្តិសុខយ៉ាងច្រើនដើម្បីការពារសុវត្ថិភាព តារាល្បី ឥស្សរជនមានឥទ្ធិពល និងការអនុវត្តបច្ចេកវិទ្យាសម្គាល់មុខរបស់ភ្ញៀវផងដែរ។

នៅក្នុងការប្រៀបធៀបទៅនឹងពិធីមង្គលការជាប្រវត្តិសាស្ត្រ ពិធីមង្គលការ Ambani-Merchant លើសពីការចំណាយដែលទាក់ទងនឹងពិធីមង្គលការរបស់ម្ចាស់ក្សត្រី Diana និងព្រះអង្គម្ចាស់ Charles ដែលត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនប្រហែល ១៦៣ លានដុល្លារ។ លោក Mukesh Ambani អាយុ ៦៦ឆ្នាំ ជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីលំដាប់ទី៩ នៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ១១៦ ពាន់លានដុល្លារ នេះបើយោងតាមទស្សនាវដ្តី Forbes ហើយគាត់ក៏ជាអ្នកមានបំផុតនៅអាស៊ី៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង