Cctimesw1140xh150cm copy

លោកស៊ីកំណែទម្រង់ប្រទេសចិនក្នុងយុគសម័យថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីចិនលោកស៊ីជិនភីង

ចិន៖ ប្រទេសចិនបានបោះជំហានយ៉ាងខ្ជាប់ខ្ជួនលើមាគ៌ានៃកំណែទម្រង់ និងការបើកចំហរក្នុងយុគសម័យថ្មី ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន (CPC) ដែលមានលោកស៊ីជិនភីងជាប្រមុខដឹកនាំនៃបក្ស។អស់រយៈពេលជាងមួយទស្សវត្សរ៍មក លោកប្រធានាធិបតី ស៊ី បានបន្តផែនការទិសដៅរួមនៃកំណែទម្រង់ និងជំរុញការអនុវត្ត។លោក ស៊ី បាននិយាយនៅពេលថ្លែងសារឆ្នាំថ្មីលើកដំបូងរបស់លោកតាមររយៈវីដេអូថា យើងនឹងបោះជំហានថ្មីលើផ្លូវនៃកំណែទម្រង់បែបយុគសម័យថ្មីដើម្បីបន្តអភិវឌ្ឍន៍ប្រទេសចិនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

កាលពីខែធ្នូ ឆ្នាំ ២០១២ លោក ស៊ី ដែលជាអគ្គលេខាធិការថ្មីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានជ្រើសរើសខេត្ត Guangdong ដែលជាព្រំដែននៃកំណែទម្រង់ និងការបើកទូលាយរបស់ប្រទេសចិន ជាគោលដៅនៃដំណើរទស្សនកិច្ចអធិការកិច្ចដំបូងរបស់លោកក្នុងដំណើរទស្សនកិច្ចនោះ លោកបានចេញបទបញ្ជាចល័តដល់បក្ស និងប្រទេសទាំងមូលដើម្បីបន្តកំណែទម្រង់សេដ្ឋកិច្ច នយោបាយរបស់ប្រទេសចិន។

លោកបានមានប្រសាសន៍ថា "វាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយដើម្បីចាប់ផ្តើមកំណែទម្រង់ និងការបើកចំហរ ហើយយើងនឹងបន្តដើរតាមផ្លូវដ៏ត្រឹមត្រូវនេះនាពេលអនាគត ដែលជាផ្លូវនាំទៅរកវិបុលភាពជាតិ និងសុខុមាលភាពរបស់ប្រជាជនចិនទាំងអស់"។ កំណែទម្រង់ និងដំណើរការដ៏ធំរបស់ប្រទេសចិនបានចាប់ផ្តើមនៅឆ្នាំ ១៩៧៨ ។ នៅពេលនោះ លោក ស៊ី ដែលសិក្សានៅសាកលវិទ្យាល័យ ស៊ីហួរ បានទៅទស្សនកិច្ចនៅតំបន់ Chuzhou ខេត្ត Anhui ដើម្បីធ្វើការស្រាវជា្រវនៅនឹងកន្លែងលើការកំណត់កូតាទិន្នផលកសិកម្មសម្រាប់គ្រួសារនីមួយៗ។

បើតាមលោកស៊ី "ខ្ញុំបានសរសេរសៀវភៅកត់ត្រានៅពេលនោះ ហើយខ្ញុំនៅតែរក្សាវាទុក បទពិសោធន៍ពិតជាគួរអោយចាប់អារម្មណ៍ ពីព្រោះនេះគឺជាមេរៀនដំបូងរបស់ខ្ញុំអំពីកំណែទម្រង់នៅតំបន់ជនបទ ចាប់តាំងពីកំណែទម្រង់ និងការបើកដំណើរការបានចាប់ផ្តើមក្នុងការស្តាប្រទេសឲ្យកាន់តែរីកចម្រើន។

លោក ស៊ី តែងតែប្រកាន់ខ្ជាប់នូវសេចក្តីប្រាថ្នាដើមនៃកំណែទម្រង់ ពោលគឺ “ហ៊ានគិតធំ ហើយធ្វើសកម្មភាព” និង មិនសាំញាំពេក។ លោកបានដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រួលដល់រដ្ឋាភិបាល និងកាត់បន្ថយពន្ធ និងថ្លៃសេវាសម្រាប់សហគ្រាសនៅតំបន់ Xiamen ផែនការថ្មីក្នុងការកំណែទម្រង់ប្រទេសចិនក្នុងយុគសម័យថ្មីកំពុងតែត្រូវបានអនុវត្តន៍នៅទូទាំងប្រទេសចិនដើម្បីធ្វើយ៉ាងណាឲ្យប្រទេសចិនបន្តការរីកចម្រើនកាន់តែខ្លាំងឡើង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង