681 ezgif.com resize
Swift cc time

លោក គួច ចំរើនណែនាំឱ្យអ្នកគ្រប់គ្រង«ទីងមោង»មានសណ្តាប់ធ្នាប់រក្សានូវវប្បធម៌ប្រពៃណីខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក គួច​ ចំរើន អភិបាល​ខេត្ត​កណ្ដាល ប្រជុំជាមួយ ​​ព្រះគ្រូអនុគណស្រុក ព្រះចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការ និង អ្នកគ្រប់គ្រងទីងមោង ក្នុងស្រុកស្អាង។

ភ្នំពេញ៖ លោក គួច​ ចំរើន អភិបាល​ខេត្ត​កណ្ដាល អះអាងថា មិនមានការបិទហែទីងមោងឡើយ តែលោកលើកទឹកចិត្តដល់អ្នកគ្រប់គ្រងទីងមោងទាំងអស់ រក្សារបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ និង តុបតែងឱ្យបានស្អាត។ការលើកឡើងនេះ ធ្វើឡើងក្រោយពីមាន​ការ​ជជែក​វែក​ញែក​លើ​បញ្ហា​បិទ​មិនឱ្យ​ដង្ហែ​ក្បួន​ទីងមោង នៅតាម​ទីសាធារណៈ ជាពិសេស ​ក្នុង​មូលដ្ឋាន​ស្រុក​ស្អាង ខេត្ត​កណ្ដាល។

កិច្ច​ប្រជុំ​ជាមួយ​​ព្រះគ្រូអនុគណស្រុក ព្រះចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការ និង អ្នកគ្រប់គ្រងទីងមោង ក្នុងស្រុកស្អាងកាលពីម្សិលមិញ លោក គួច ចំរើន បានបញ្ជាក់ច្បាស់ថា មិនមានការបិទហែរទីងមោងឡើយ ព្រមទាំងលើកទឹកចិត្តដល់អ្នកគ្រប់គ្រងទីងមោងទាំងអស់ សូមរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ និង តុបតែងទីងមោងឱ្យបានស្អាត ដោយរក្សានូវវប្បធម៌ប្រពៃណីខ្មែរយើង ដើម្បីឈានដល់ការប្រឡងប្រណាំងនាថ្ងៃខាងមុខ។

ជាមួយគ្នានេះលោក បានណែនាំក្រុមការងារថ្នាក់ខេត្ត និងអ្នកពាក់ព័ន្ធ ត្រូវសិក្សាអោយបានច្បាស់ពីប្រវត្ត និងរចនាបថរបស់ទីងមោង ដើម្បីចងក្រងទុកជាឯកសារ ជៀសវាងការរចនារូបទីងមោងដែលប្រាសចាកពីទម្រង់ និងរចនាបថរបស់ខ្មែរ។

គួរបញ្ជាក់ថា ឱ្យតែជិតដល់បុណ្យចូលព្រះវស្សាមកដល់ តាមតំបន់មួយចំនួនជាពិសេស ស្រុកស្អាង និង ស្រុកកៀនស្វាយ តែងតែមានការហែងទីងមោង។កាល​ពី​ពេល​ថ្មីៗ មាន​ការ​ជជែក​វែក​ញែក​លើ​បញ្ហា​បិទ​មិនឱ្យ​ដង្ហែ​ក្បួន​ទីងមោង នៅតាម​ទីសាធារណៈ ជាពិសេស ​ក្នុង​មូលដ្ឋាន​ស្រុក​ស្អាង ខេត្ត​កណ្ដាល ក្រោយពីមានការរិះគន់ថា បាននាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និង ខុសក្បួនខ្នាតប្រពៃណីខ្មែរ៕

Khcct banner

អត្ថបទទាក់ទង