681 ezgif.com resize
Swift cc time

យុវសិស្ស៥រូបជាប់ក្នុងការប្រឡង«តែងនិពន្ធ»ស្ដីពីបុណ្យចូលព្រះវស្សា

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
យុវសិស្ស៥រូបជាប់ក្នុងការប្រឡង«តែងនិពន្ធ»ស្ដីពីបុណ្យចូលព្រះវស្សា។រូបភាព៖ក្រសួងអប់រំ

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ វត្តនិគ្រោធវ័ន (គល់ទទឹង) នៅថ្ងៃទី ១៤ កក្កដា បានរៀបចំការប្រឡងតែងនិពន្ធ ស្ដីពី “ពិធីបុណ្យអាសាឡ្ហបូជា” (ចូលព្រះវស្សា) មានការចូលរួមពី លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សមកពីសាលារៀនចំនួន២៣ និង មានបេក្ខជនប្រឡងសរុបប្រមាណ ២៩០នាក់។ជាលទ្ធផលរក រកឃើញយុវសិស្សជ័យលាភីចំនួន៥រូបជាប់ ក្នុងការប្រឡងតែងនិពន្ធ ស្ដីពីចូលព្រះវស្សា។

យុវសិស្សទាំង៥នាក់នោះមាន ជ័យលាភីលេខ១៖ យុវសិស្ស ស្រួច ស៊ីណា មកពីវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ជ័យលាភីលេខ២៖ យុវសិស្ស ហៀង លីងអ៊ើ (សាលារៀនសុវណ្ណភូមិទី២៦) ជ័យលាភីលេខ៣៖ យុវសិស្ស លី សុខនី (សាលារៀនវ៉េស្ទឡាញន៍ សាខាទួលទំពូង) ជ័យលាភីលេខ៤៖ យុវសិស្ស ខាន់ សៀវម៉ី (វិទ្យាល័យ ហ៊ុន សែន សេរីភាព) និង ជ័យលាភីលេខ៥៖ យុវសិស្ស ឡាំង សុខាណា (សាលារៀនសុវណ្ណភូមិទី២៦)។

ព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព កោតសរសើរចំពោះសិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងស្វែងយល់ពីព្រះធម៌ ដែលរួមមានទាំងពុទ្ធចក្រ និងអាណាចក្រ ដែលនឹងជួយជំរុញស្មារតីសិស្សានុសិស្សឱ្យយល់ដឹងកាន់តែច្បាស់ពី ល្អឬអាក្រក់ និងបុណ្យឬបាបជាដើម ដើម្បីក្លាយខ្លួនជាធនធានមនុស្សប្រកបដោយចំណេះដឹងនិងសិលធម៌ ជួយអភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ។ 

បើតាមព្រះមេធានុរក្ស បណ្ឌិត ធម៌ចំនួន៣ ដែលដែលនាំឱ្យមានឯករាជ្យភាព ដែលក្នុងនោះរួមមាន៖មានសិលធម៏ល្អ រស់នៅមិនប៉ះពាល់អ្នកដទៃ សេពគប់មិត្តឱ្យបានត្រឹមត្រូវ ពោលគឺមិត្តភាពដែលអាចជួយអភិវឌ្ឍខ្លួនបាន មានភាពឧស្សាហ៍ព្យាយាម និងមិនខ្ជិលច្រអូស។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន លើកទឹកចិត្តឱ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ សហការគ្នា រៀបចំឱ្យមានកម្មវិធីផ្សេងៗ និង ឈរលើមូលដ្ឋានការរំលេចនូវគោលការណ៍ព្រះពុទ្ធសាសនា និង ចងក្រងជាទស្សនៈវិជ្ជាពុទ្ធសាសនា។ ការចងក្រងទស្សនៈវិជ្ជាជាប្រព័ន្ធ គឺជាគោលការណ៍ខ្លីៗនៃព្រះពុទ្ធសាសនា ដើម្បីឱ្យមានភាពងាយស្រួលរៀន និងស្វែងយល់ពីទស្សនៈវិជ្ជាព្រះពុទ្ធសាសនា។ 

គួរបញ្ជាក់ផងដែរថា ទស្សនៈវិជ្ជាព្រះពុទ្ធសាសនា គឺជាកម្រងនៃគោលការណ៍ធំៗដែលព្រះពុទ្ធបានចងក្រង ដើម្បីអប់រំមនុស្ស នៅក្នុងការគ្រប់គ្រងរដ្ឋ ក្នុងការគ្រប់គ្រងសង្គម ក្នុងការគ្រប់គ្រងគ្រួសារ និងក្នុងការគ្រប់គ្រងខ្លួនឯង ឱ្យក្លាយទៅជាបញ្ញវន្ត ឱ្យសង្គមជាតិមានសេចក្តីសុខ និងមានសេចក្តីចម្រើនរុងរឿងបន្តបន្ទាប់ទៀត៕

Khcct banner

អត្ថបទទាក់ទង