ភ្នំពេញ៖ នៅក្នុងរយៈពេល ៦ខែនៃដើមឆ្នាំ២០២៤នេះ ការនាំចេញស្វាយចន្ទីកែច្នៃទៅលក់កាន់ទីផ្សារក្រៅប្រទេស បានចំនួន ៨៨តោន ថយចុះប្រមាណ ៨៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។នេះយោងតាមរបាយការណ៍ពីសមាគមស្វាយចន្ទីកម្ពុជា។ការធ្លាក់ចុះយ៉ាងខ្លាំងនេះ ក្រសួងបានក្រសួងកសិកម្មពន្យល់ថា គឺដោយសារបញ្ហាអាកាសធាតុ។
កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ការនាំចេញ«ស្វាយចន្ទីកែច្នៃ»របស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស នៅរយៈពេល៦ខែដើមឆ្នាំ២០២៤នេះ គឺធ្លាក់ចុះខ្លាំង បើធៀបជាមួយរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ការធ្លាក់ចុះនេះដោយ មន្ត្រីអ្នកនាំពាក្យរូបនេះ ពន្យល់ថា ដោយសារការប្រែប្រួលអាកាសធាតុ ដែលមានសភាពក្តៅហួតហែងនាកន្លងមក ។
បើតាមកញ្ញា អ៉ឹម រចនា ការប្រមួលទិន្នផលស្វាយចន្ទីនាឆ្នាំនេះ ទទួលបានទិន្នផលទាប បន្តិច ដូចនេះដែរបានធ្វើឱ្យកសិករ តែអ្នកកែច្នៃបានទទួលផលកម្រៃខ្ពស់ដោយសារតែកង្វះទីផ្សារធ្វើឱ្យតម្លៃហក់ឡើងថ្លៃជាងមុន ហើយក្រសួងនឹងទាក់ទាញអតិថិជនទាំងក្នុង និង ក្រៅប្រទេសជួយ ទិញគ្រាប់ស្វាយចន្ទីកាន់តែច្រើនឡើងដែលផ្តល់ផលចំណេញដល់ប្រជាកសិករ និង ក្រុមហ៊ុនដែលវិនិយោគលើគ្រាប់ស្វាយចន្ទី។
បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដែលសមស្របក្នុងការដាំដំណាំស្វាយចន្ទី ប្រមាណ ២,៣៨ លានហិកតា ។ ក្នុងខណៈផ្ទៃដីសមស្របជាមួយការដាំដំណាំកសិកម្មជាង៣លាន ២សែនហិកតា ។ ក្រៅពីនេះដំណាំផ្លែចន្ទីមានជិត ៧០ម៉ឺនហិកតាត្រូវបានដាំដុះនៅក្នុងចំណោមផ្ទៃដីកសិកម្មជាង ៣លាន ២សែនហិកតានេះ ។
នៅឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង ៦៥ម៉ឺនតោន ទទួលចំណូលប្រមាណ ៨៣៧លានដុល្លារ ថយចុះប្រមាណជាង ១០ភាគរយ ។ បច្ចុប្បន្នគ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃក្នុងរង្វង់ ១ ៩០០ដុល្លារ ក្នុង ១តោន រីឯគ្រាប់ស្វាយចន្ទីកែច្នៃរួចអាចមានតម្លៃប្រហែល ៨ ០០០ដុល្លារ។កម្ពុជាបានចាត់ទុក ស្វាយចន្ទីជាដំណាំឧស្សាហកម្មមានសារៈសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ៕