Cctime 6monthsfree desktop
Cc times  web banner kh (2)

ចិនអនុញ្ញាតជាផ្លូវការឱ្យកម្ពុជានាំចូល«សំបុកត្រចៀកកាំ»ចូលទីផ្សារចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ការសំអាតសំបុកត្រចៀកកាំ។រូបភាព៖បណ្តាញសង្គម

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយចិន នៅថ្ងៃទី ១២ ឧសភា បានចេញសេចក្តីជូនដំណឹងថា ដោយបានអនុញ្ញាតឱ្យប្រទេសកម្ពុជាអាចនាំចូល«សំបុកត្រចៀកកាំ»ដែលបំពេញតាមគ្រប់លក្ខខណ្ឌចូលទៅក្នុងទីផ្សារប្រទេសចិនបានជាផ្លូវការ។ការប្រកាសនេះ គឺជាដំណឹងល្អថ្មីបន្ថែមទៀតសម្រាប់កម្ពុជា បន្ទាប់ពីទុរេនស្រស់របស់កម្ពុជាត្រូវបានគយចិនបើកទីផ្សារកាន់តែធំ។

យោងតាមសេចក្តីជូនដំណឹង ការបើកអោយនាំចូលលើកនេះ គឺផ្អែកលើច្បាប់ និង បទប្បញ្ញត្តិពាក់ព័ន្ធរបស់ចិន ព្រមទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិន។ការប្រកាសនេះ នឹងចាប់អនុវត្តភ្លាមៗតាំងពីថ្ងៃប្រកាសជូនដំណឹងនេះទៅ។

បើតាមសេចក្តីជូនដំណឹង សំបុកត្រចៀកកាំដែលមិនទាន់សម្អាត គឺសំដៅលើសំបុកដែលបង្កើតឡើងដោយសារទឹកមាត់សត្វត្រចៀកកាំ ឆ្លងកាត់ដំណើរការដំបូងដើម្បីសម្អាតចេញរួចរាល់ ដោយមិនមានជាតិផ្សិត និង មិនបានបន្ថែមសារធាតុណាមួយឡើយ។ ចំណែកឯសំបុកត្រចៀកកាំសម្រាប់បរិភោគ គឺផលិតផលសំបុកត្រចៀកកាំ សម្រេចដែលបានឆ្លងកាត់ដំណើរការសម្អាតយកស្លាបចេញ ហើយសមស្របសម្រាប់មនុស្សបរិភោគ។

សំបុកត្រចៀកកាំដែលមិនទាន់សម្អាត និង សំបុកត្រចៀកកាំ សម្រាប់បរិភោគទាំងអស់ដែលនាំចេញទៅចិន ត្រូវតែផលិតនៅក្នុងសហគ្រាសដែលបានចុះឈ្មោះទទួលស្គាល់ដោយភាគីទាំងពីរ គោរពតាមស្តង់ដារអនាម័យ និង សុវត្ថិភាពអាហាររបស់ប្រទេសទាំងពីរ ហើយត្រូវឆ្លងកាត់ដំណើរការកម្តៅដោយ "សីតុណ្ហភាពមិនតិចជាង ៧០អង្សាសេ និងបន្ថែមកំដៅយ៉ាងហោចណាស់ ៣.៦វិនាទី" ដើម្បីសម្លាប់វីរុសជំងឺគ្រុនផ្តាសាយបក្សីជាដើម។

ចំពោះប្រភព សំបុកត្រចៀកកាំ ត្រូវមានប្រភពចេញពីផ្ទះត្រចៀកកាំ បានចុះឈ្មោះជាមួយអាជ្ញាធរកម្ពុជា ហើយត្រូវបានរាយការណ៍ទៅភាគីចិន។ សហគ្រាសដំណើរការផលិតសំបុកត្រចៀកកាំមិនទាន់សម្អាត និង សហគ្រាសផលិតសំបុកត្រចៀកកាំសម្រាប់បរិភោគ ត្រូវតែបានចុះឈ្មោះជាមួយអាជ្ញាធរគយនៃប្រទេសចិន ហើយអាចចាប់ផ្តើមផលិតផលិតផលសម្រាប់នាំចេញបាន លុះត្រាតែការចុះឈ្មោះបានចាប់អនុវត្ត។

ទាក់ទងការនាំចេញទៅកាន់ចិន គយចិនតម្រូវមានឯកសារ "វិញ្ញាបនបត្រសុខភាពសត្វ" ចេញដោយភាគីកម្ពុជា ជាភាសាចិន និង ភាសាអង់គ្លេស មានខ្លឹមសារដូចជាលេខចុះឈ្មោះ ផ្ទះសត្វត្រចៀកកាំ និង សហគ្រាសដែលកែច្នៃ ស្ថានភាពត្រួតពិនិត្យជំងឺ ប្រភពផលិតផល និង សេចក្តីថ្លែងការណ៍អះអាងថា ផលិតផលសមស្របច្បាប់ និង បទប្បញ្ញត្តិរបស់ចិន ដោយបញ្ជាក់ថាផលិតផលសមស្របសម្រាប់ការកែច្នៃជាអាហារ ឬសម្រាប់មនុស្សបរិភោគ។

ជាមួយគ្នានោះ ផលិតផលទាំងអស់ត្រូវប្រើសម្ភារៈវេចខ្ចប់ថ្មីស្រឡាងសមស្របតាមស្តង់ដារអនាម័យអន្តរជាតិ ហើយមានស្ថានភាពបិទជិតល្អ។ វេចខ្ចប់សំបុកត្រចៀកកាំមិនទាន់សម្អាត ត្រូវតែមានសញ្ញាសម្គាល់ច្បាស់លាស់ជាភាសាចិន និងភាសាអង់គ្លេសថា "សម្រាប់តែប្រើប្រាស់នៅទីតាំងកែច្នៃ ហើយមិនត្រូវប្រើសម្រាប់ទីផ្សារលក់រាយឡើយ"។ រាល់ការវេចខ្ចប់ទាំងអស់ត្រូវតែមានសញ្ញាសម្គាល់ជាភាសាចិន និងភាសាអង់គ្លេស អំពីឈ្មោះផលិតផល ទម្ងន់ ព័ត៌មានផ្សេងៗ លក្ខខណ្ឌផ្ទុក កាលបរិច្ឆេទផលិត និង ថ្ងៃផុតកំណត់សុពលភាពជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង