Cctimesw1140xh150cm copy

រអិលបាក់ដីចូលទន្លេរនៅនេប៉ាល់ បណ្ដាលឲ្យមនុស្ស ៦៣ នាក់បាត់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

នេប៉ាល់៖ មនុស្សចំនួន ៦៣នាក់បានបាត់ខ្លួននៅក្នុងប្រទេសនេប៉ាល់ បន្ទាប់ពីការរអិលបាក់ដីដែលបង្កឡើងដោយជំនន់ភ្លៀងយ៉ាងខ្លាំង អូសទាញរថយន្តក្រុងពីរគ្រឿងចេញពីផ្លូវហាយវេ និងចូលទៅក្នុងទន្លេ ក្រុមអ្នកជួយសង្គ្រោះរាប់សិបនាក់កំពុងបន្តស្វែងរកអ្នកដែលបានបាត់ខ្លួន។

មន្រ្តីក្នុងតំបន់បានអះអាងថា រថយន្តក្រុងពីរគ្រឿងបានដឹកមនុស្សចំនួន ៦៦ នាក់ ប៉ុន្តែអ្នកដំណើរ ៣ នាក់អាចរត់គេចខ្លួនបាន មុនពេលដែលពួកគេបានធ្លាក់ចូលទៅក្នុងទន្លេ Trishuli មនុស្សនៅមានជីវិតក្នុងឧបទ្ទវហេតុធ្លាក់រថយន្តក្រុងធ្លាក់ចូលក្នុងទន្លេនេះ នៅមិនទាន់បញ្ជាក់នៅឡើយទេ។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅតាមបណ្តោយផ្លូវ Narayanghat-Mugling ចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ភាគខាងលិចនៃរដ្ឋធានី Kathmandu នាព្រឹកថ្ងៃសុក្រ។

នាយករដ្ឋមន្រ្តីនេប៉ាល់លោក Pushpa Kamal Dahal ក៏បានសម្តែងការសោកសៅចំពោះឧបទ្ទវហេតុនេះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X នឹងណែនាំដល់ភ្នាក់ងាររបស់រដ្ឋាភិបាលទាំងអស់ឲ្យខិតខំបន្តស្វែងរក និងជួយសង្គ្រោះអ្នកបាត់ខ្លួនឲ្យបានឆាប់បំផុត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង