Cctimesw1140xh150cm copy

ចូបៃដិនច្រឡំហៅឈ្មោះហ្សេលែនស្គីថាជា ពូទីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ស្តាប់ប្រធានាធិបតីអាម៉េរិក Joe Biden ថ្លែងនៅក្នុងកិច្ចប្រជុំបកំពូលខួបលើកទី 75 របស់អង្គការណាតូនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2024

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃដិន បានច្រឡំហៅឈ្មោះប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ជាលោក លោក Vladimir Putin នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ កាលពីថ្ងៃព្រហស្បតិ៍ ។ ការហៅឈ្មោះច្រឡំនេះធ្វើឡើងក្នុងកិច្ចប្រជុំបកំពូលខួបលើកទី ៧៥ របស់អង្គការណាតូនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤។

លោកចូ បៃដិន ដែលមានវ័យ៨១ឆ្នាំរូបនេះបានកែតម្រូវពាក្យត្រូវវិញយ៉ាងឆាប់រហ័ស ហើយ លោកZelenskyy បានឆ្លើយថាលោកល្អជាងលោក Putin ឆ្ងាយ។ ភាពច្របូកច្របល់បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីបញ្ហាផ្លូវចិត្តរបស់ Biden បន្ទាប់ពីការតស៊ូមតិយ៉ាងខ្លាំងក្លាបានកើតមានរវាងលោក បៃដិន និងដូណាល់ត្រាំ ក្នុងការស្វែងរកភាពជោគជ័យក្លាយជាប្រធានាធិបតីអាម៉េរិកអាណត្តិថ្មី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង