ដាកា៖ ប៉ូលិសបង់ក្លាដែសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូដើម្បីបំបែកក្រុមអ្នកតវ៉ានិស្សិតសាកលវិទ្យាល័យដែលទាមទារឲ្យដកកូតា(ប្រព័ន្ធការងារក្នុងស្រុក)ដែលពួកគេនិយាយថាមិនត្រឹមត្រូវដើម្បីគាំទ្របេក្ខជនការងារដែលគាំទ្ររដ្ឋាភិបាលដោយច្រើនតែផ្តល់ឪកាសការងារឲ្យអ្នលនៅខាងរដ្ឋាភិបាលច្រើនជាងអ្នកនៅក្រៅ។ប្រព័ន្ធកូតាបម្រុងទុកច្រើនជាងពាក់កណ្តាលនៃមុខតំណែងមន្ត្រីរាជការដែលមានប្រាក់ខែល្អ សរុបការងាររដ្ឋាភិបាលរាប់រយពាន់សម្រាប់អ្នកគាំទ្ររដ្ឋាភិបាល។
និស្សិតបានចាប់ផ្តើមការតវ៉ាកាលពីដើមខែនេះ ដោយទាមទារឱ្យមានការផ្លាស់ប្តូរ និងបានបន្តធ្វើបាតុកម្ម បើទោះបីជាតុលាការកំពូលរបស់ប្រទេសបង់ក្លាដែសបានផ្អាកគម្រោងកូតាក្នុងសប្តាហ៍នេះក៏ដោយ។ អធិការប៉ូលិស Syed Fazle Rabbi បានប្រាប់ AFP ថា ក្រុមមន្រ្តីបានបំបែកក្រុមនិស្សិតដោយបង្ខំប្រហែល ១៥០ នាក់នៅក្នុងទីក្រុង Comilla ភាគខាងកើត បន្ទាប់ពីពួកគេព្យាយាមបិទផ្លូវធំទៅកាន់រដ្ឋធានី Dhaka ។
លោកបានថ្លែងថាប៉ូលិសបានបាញ់គ្រាប់កៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកពួកគេដោយក្នុងនោះមានក្រុមបាតុករ ១១ នាក់បានរងរបួស ដោយពីរនាក់បានចេញពីមន្ទីរពេទ្យ។
អង្កការសិទ្ធមនុស្សអន្តរជាតិ AMNESTY បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានឃើញរបាយការណ៍នៃអ្នករងរបួសយ៉ាងហោចណាស់ ២០ នាក់នៅក្នុងឧបទ្ទវហេតុនេះ ហើយបានជំរុញឱ្យអាជ្ញាធរ "បញ្ឈប់ការប្រើប្រាស់កម្លាំងដែលមិនចាំបាច់ និងហួសហេតុ" ជាបន្ទាន់។ វីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍ក្នុងស្រុក Jamuna TV បានបង្ហាញពីបាតុករជាច្រើននាក់បានឡើងឡានប៉ូលីស ហើយរាប់រយនាក់ផ្សេងទៀតបានរុះរើរបាំងការពារប៉ូលីស៕