Cctimesw1140xh150cm copy

ភ្លៀងប៉ុន្មានថ្ងៃជាប់គ្នាបណ្តាលឲ្យលិចភាគជើងបង់ក្លាដែស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

បង់ក្លាដែស៖ ភ្លៀងធ្លាក់ឥតឈប់ឈរបានបណ្តាលឱ្យមានទឹកជំនន់មិនធ្លាប់មានបានបំផ្លិចបំផ្លាញនៅភាគខាងជើងនៃប្រទេសបង់ក្លាដែស ដែលនាំឱ្យមានការលិចលង់នៃផ្ទះសម្បែង ដីស្រែចម្ការ និងជម្រកត្រី។ នៅតំបន់ Sadar Upazila និងតំបន់ Syedabad នៃក្រុង Sirajganj ផ្ទះទាំងអស់ត្រូវបានលិចដោយទឹកដែលកើនឡើងខ្លាំង ដែលបានបង្ខំចិត្តពលរដ្ឋជាច្រើនម៉ឺននាក់ត្រូវជម្លៀសទៅកាន់ទីសុវត្ថិភាពជាបន្ទាន់។

ប្រជាពលរដ្ឋបង់ក្លាដែសត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះសំបែងទៅរកកន្លែងជ្រកកោននៅតំបន់ផ្សេងទៀត។ ដោយសារផ្លូវថ្នល់មិនអាចឆ្លងកាត់បាន ប្រជាពលរដ្ឋត្រូវធ្វើដំណើរតាមទូកតាមទឹក ខណៈខ្លះទៀតត្រូវឆ្លងកាត់ទឹកជ្រៅដោយថ្មើរជើង។ អ្នកស្រុកត្អូញត្អែរថាពួកគេបាន ជាប់ក្នុងទឹកជាង ១៥ថ្ងៃ។ រងគ្រោះដោយទឹកជំនន់ជារៀងរាល់ឆ្នាំ ពួកគេទាមទារឱ្យមានទំនប់ទឹកថ្មីឱ្យបានឆាប់។

បច្ចុប្បន្ននេះមាន ស្រុកចំនួន ១៧ ក្នុងចំណោម ៦៤ ស្រុកក្នុងប្រទេសកំពុងប្រឈមនឹងគ្រោះទឹកជំនន់ដែលរីករាលដាលជាខ្លាំងមិនធ្លាប់មានពីមុនមក ដោយក្នុងនោះមានយ៉ាងហោចណាស់មនុស្ស ៨ នាក់បានបាត់បង់ជីវិតដោយសារទឹកជំនន់វាយប្រហារ។រដ្ឋាភិបាលប៉ាន់ប្រមាណថា បច្ចុប្បន្នមនុស្សជាងពីរលាននាក់កំពុងរងផលប៉ះពាល់ដោយទឹកជំនន់ ដែលជាតួលេខដែលអាចបន្តកើនឡើងប្រសិនបើទឹកជំនន់បន្តកើនឡើង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង