អាម៉េរិក៖ ទីភ្នាក់ងារព័ត៌មាន CNN នឹងកាត់បន្ថយបុគ្គលិកដែលកំពុងបម្រើការជាង១០០ផ្នែកបន្ថែមការកាត់បន្ថយនេះជាផែនការមួយដើម្បីបង្រួបបង្រួមប្រតិបត្តិការព័ត៌មាន និងជំរុញអាជីវកម្មឌីជីថលរបស់ខ្លួន ។ស៊ីអិនអិននឹងបញ្ចូលក្រុមព័ត៌មានប្រមូលព័ត៌មាន និងព័ត៌មានឌីជីថលរបស់ខ្លួន វិនិយោគលើប្រតិបត្តិការវីដេអូ និងចាប់ផ្តើមផលិតផលព័ត៌មានដែលបង់ប្រាក់ទើបអាចចូលមើលមាតិការព័ត៌មានរបស់ខ្លួនបាន។ នេះបើតាមនាយកប្រតិបត្តិរបស់ CNN លោក Mark Thompson បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក។
លោក Mark Thompson បានអះអាងថាយើងកំពុងកសាងអាជីវកម្មឌីជីថលជាច្រើនប្រភេទទៀតដែលជាមាតិការមានវិជ្ជាជីវៈនិងផ្តោតសំខាន់ទៅលើរឿងរ៉ាវដែលកំពុងតែកើតមាននៅលើពិភពលោក។ លោក Thompson បន្តទៀតថាក្រុមហ៊ុនរំពឹងថានឹងកាត់បន្ថយការងារប្រហែល ១០០ ក្នុងចំណោមកម្លាំងពលកម្មទូទាំងពិភពលោកដែលមានចំនួន ៣,៥០០ នាក់ ។
លោក Thompson ដែលជាអតីតនាយកប្រតិបត្តិ New York Times និង BBC ដែលបានចូលកាន់តំណែងជា CEO របស់ CNN កាលពីខែតុលាឆ្នាំមុន កំពុងព្យាយាមសម្រួលប្រតិបត្តិការបណ្តាញ និងបង្កើនការលក់ ដើម្បីទប់ទល់នឹងការធ្លាក់ចុះនៃការមើលទូរទស្សន៍។CNN នឹងចាប់ផ្តើមផលិតផលនៃការបង់លុយចូលអាន CNN.com នៅចុងឆ្នាំនេះ ដែលជាការផ្តល់ជូនការជាវប្រចាំដែលបានគ្រោងទុកជាលើកដំបូង រួមទាំងមាតិការព័ត៌មានសំខាន់ៗនៅទូទាំងពិភពលោក៕