ភ្នំពេញ៖គណៈប្រតិភូអ្នកសារព័ត៌មានវ័យក្មេង បានចាប់ផ្តើមដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពី «ការផ្លាស់ប្តូរប្រជាជន និងប្រជាជន»កម្ពុជា-ចិនឆ្នាំ២០២៤ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែកក្កដា។ទស្សនកិច្ចនេះ រៀបចំឡើងឡើងដោយមានកិច្ចសហការរៀបចំដោយវិទ្យុ និង ទូរទស្សន៍ក្វាងស៊ី ប្រទេសចិន ក្រសួងព័ត៌មានកម្ពុជា និងទូរទស្សន៍ជាតិកម្ពុជា បានបើកដំណើរការនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ នេះជាព្រឹត្តិការណ៍ដំបូង ក្នុងឆ្នាំ២០១៤នេះ បង្ហាញនិងផ្សព្វផ្សាយការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន តាមរយៈទម្រង់ជាគណៈប្រតិភូអ្នកសារព័ត៌មានវ័យក្មេង។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមអ្នកសារព័ត៌មានវ័យក្មេងមកពីប្រទេសចិន បានទៅទស្សនាប្រាសាទអង្គរវត្ត សារមន្ទីរជាតិ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង កន្លែងទេសចរណ៍កម្ពុជាផ្សេងទៀត ខណៈពេលដែលចូលរួមក្នុងសកម្មភាពជាបន្តបន្ទាប់ ដូចជាសកម្មភាពមិត្តភាព ធ្វើកិច្ចសន្ទនាជាមួយមន្ត្រីកម្ពុជា និងការបង្ហាញបេតិកភណ្ឌវប្បធម៌អរូបីនៃខេត្តក្វាងស៊ី កុមារចិនទាំងអស់បាន ស្គាល់ពីលក្ខណៈពិសេសរបស់វប្បធម៌កម្ពុជា និង ស្វែងយល់ពីប្រវត្តិសាស្ត្រនៃទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា។
នៅថ្ងៃទី១០ ខែកក្កដា ព្រឹត្តិការណ៍ជួបជុំមួយមានកុមារចិន និងកម្ពុជា ប្រារព្ធឡើងនៅក្នុងទូរទស្សន៍ជាតិកម្ពុជា កុមារចិន និងកម្ពុជា បានបង្ហាញនូវក្តីសង្ឃឹម និង ការជូនពរ ចំពោះចំណងមិត្តភាពរវាងចិន និងកម្ពុជា តាមរយៈកម្មវិធីវប្បធម៌ដ៏សម្បូរបែប មានដូចជា ការណែនាំបេតិកភណ្ឌវប្បធម៌អរូបី ការសម្តែងរបាំលក្ខណៈជនជាតិ ច្រៀងបទចម្រៀងជាមួយគ្នា talk show គូរគំនូរមិត្តភាពរួមគ្នា។
លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ពេលបានទទួលយកសំណួរពីអ្នកសារព័ត៌មានវ័យក្មេង ហើយបានថ្លែងពីបញ្ហាមួយចំនួន ដូចជាសារៈសំខាន់មិត្តភាពរវាងចិន និងកម្ពុជា ប្រាសាទអង្គរវត្ត និង ការនាំចេញរបស់ ផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ប្រទេសចិន។
ក្នុងដំណើរទស្សកិច្ចនោះ ប្រតិភូអ្នកសារព័ត៌មានវ័យក្មេង មិនត្រឹមតែធ្វើឱ្យការយល់ដឹង និងចំណងមិត្តភាពរវាងកុមារចិន និងកម្ពុជាកាន់តែស៊ីជម្រៅប៉ុណ្ណោះទេ ថែមទាំងបានចាក់បញ្ចូលភាពរឹងមាំថ្មី ទៅក្នុងឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និង ប្រជាជនកម្ពុជា -ចិនឆ្នាំ២០២៤។ ប្រទេសទាំងពីរនឹងឆ្លៀតយកព្រឹត្តិការណ៍នេះជាឱកាសមួយ ដើម្បីរៀបចំសកម្មភាពផ្លាស់ប្តូរប្រជាជន និងប្រជាជនកាន់តែច្រើនឡើង ពង្រឹងបន្ថែមនូវអត្ថន័យថ្មីនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងជួយជំរុញការបន្តមរតកប្រាស្រ័យចំណងមិត្តភាពរវាងប្រទេសទាំងពីរ ពីមួយជំនាន់ ទៅមួយជំនាន់៕