Cc time web banner 054637

សេដ្ឋីឥណ្ឌាជះលុយ១០លានដុល្លារ អញ្ចើញ Justin Bieber ទៅច្រៀងក្នុងពិធីរៀបការ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Anant Ambani និងគូដណ្តឹងរបស់លោក កញ្ញា Radhika

អាម៉េរិក៖ មហាសេដ្ឋីយក្សនៃប្រទេសឥណ្ឌា Anant Ambani និងគូដណ្តឹងរបស់លោកគីកញ្ញា Radhika បាននាំគ្នាចំណាយថវិការប្រមាណ ១០លានដុល្លារក្នុងការហៅតារាចម្រៀងដ៏ល្បីឈ្មោះ Justin Bieber ទៅច្រៀង និងសម្តែងក្នុងពិធីអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ។

តារាចម្រៀងសញ្ជាតិកាណាដា Justin Bieber ថ្មីៗនេះបានចូលរួមក្នុងបញ្ជីតារាអន្តរជាតិដែលសម្តែងក្នុងពិធីមង្គលការដ៏ប្រណិតប្រចាំឆ្នាំគឺអាពាហ៍ពិពាហ៍លោកសេដ្ឋី Ambani ។ គ្រួសារអ្នកមានបំផុតរបស់ប្រទេសឥណ្ឌាដែលដឹកនាំដោយលោក Mukesh Ambani ដែលក្រុមគ្រួសារលោកបានចំណាយប្រាក់ចំនួន ១០ លានដុល្លារសម្រាប់ការហៅតារាចម្រៀង “Love Yourself” Justin Bieber ដើម្បីសម្តែងដល់អ្នកស្នងមរតករបស់លោកគឺកូនប្រុស Anant Ambani និងគូដណ្តឹងរបស់គាត់គឺកញ្ញា Radhika Merchant ។

Justin Bieber បានហោះទៅទីក្រុង Mumbai ដើម្បីសម្តែងបទចម្រៀងឲ្យក្រុមគ្រួសារលោក Anant Ambani និងភ្ញៀវ VIP របស់ពួកគេ។ កូនប្រុសពៅនៃគ្រួសារ Ambani ដែលមានទ្រព្យសម្បត្តិច្រើនមហាសាលគ្រោងនឹងប្រព្រឹត្តពីធីរៀបអាពាហ៍ពិពាហ៍ទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែកក្កដា។Anant គឺជាកូនប្រុសរបស់មហាសេដ្ឋីអ្នកជំនួញ Mukesh Ambani ប្រធានក្រុមហ៊ុន Reliance Industries ។

យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថា លោក Mukesh Ambani មានទ្រព្យសម្បត្តិសុទ្ធចំនួន ១២២ ពាន់លានដុល្លារលោក Mukesh គឺជាអ្នកមានបំផុតនៅអាស៊ី។ ក្រុមហ៊ុន Reliance Industries ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៨ ដោយលោក Mukesh Ambani ក្រុមហ៊ុនសាជីវកម្មនេះបានធ្វើឱ្យលោក Ambani ក្លាយជាអ្នកមានបំផុតនៅក្នុងប្រទេសឥណ្ឌា និងជាមហាសេដ្ឋីទី ១១នៅលើពិភពលោក៕

ឪពុករបស់លោក Anant Ambani (ឆ្វេងដៃ)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង