Cctimesw1140xh150cm copy

រុស្ស៊ីបើកប្រតិបត្តិការថ្មីផ្តាច់ជីវិតពលរដ្ឋអ៊ុយក្រែន ៣៧នាក់ក្នុងមន្ទីពេទ្យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មន្ទីពេទ្យមួយកន្លែងក្នុងប្រទេសអ៊ុយក្រែនត្រូវបានរុស្ស៊ីប្រើមីស៊ីលបាញ់កម្ទេច

អ៊ុយក្រែន៖ ប្រទេសរុស្ស៊ីបានបើកការវាយប្រហារទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែនជាថ្មីម្តងទៀតជាមួយនឹងមីស៊ីលដែលបានសម្លាប់មនុស្សជាង៣៧នាក់ និងបានកម្ទេចកន្លែងមួយចំនួនក្នុងមន្ទីពេទ្យដែលនេះជាការវាយប្រហារថ្មីមួយដែលត្រូវបានថ្កោលទោសថាជាការវាយប្រហារដ៏ឃោរឃៅលើជនស៊ីវិល។ ក្រុមអ្នកស្ម័គ្រចិត្តរាប់សិបនាក់រួមទាំងបុគ្គលិកមន្ទីរពេទ្យ និងអ្នកជួយសង្គ្រោះបានជីកយកកំទេចកំទីពីមន្ទីរពេទ្យកុមារ Okhmatdyt ក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតយ៉ាងអស់សង្ឃឹមបន្ទាប់ពីការទម្លាក់គ្រាប់បែកដ៏សាហាវព្រៃផ្សៃរបស់រុស្ស៊ី។

បើតាមប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអះអាងថារុស្ស៊ីបានបាញ់មីស៊ីលរាប់សិបគ្រាប់ ឆ្ពោះទៅកាន់ទីប្រជុំជន និងទីក្រុងចំនួន ៥ នៅភាគខាងត្បូង និងខាងកើតអ៊ុយក្រែន ព្រមទាំងរដ្ឋធានីផងដែរដោយក្នុងការវាយប្រហារថ្មីហើយសាហាវម្តងនេះបានបណ្តាលឲ្យមាន យ៉ាងហោចណាស់មនុស្ស ៣៧នាក់បានស្លាប់ ក្នុងនោះមានកុមារ៣នាក់ និងរបួសជាង ១៧០នាក់។

ការវាយប្រហារបានបំផ្លាញអគារជិត ១០០ រួមទាំងសាលារៀនជាច្រើន និងមន្ទីរពេទ្យសម្ភពមួយ។កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ប្រព័ន្ធការពារអាកាសបានបាញ់ទម្លាក់មីស៊ីលចំនួន ៣០ គ្រាប់។

លោក Zelenskyy បានអំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជុំវិញការវាយប្រហារដ៏ខ្លាំងខ្លានេះ ហើយលោកបានជំរុញឱ្យសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនផ្តល់ "ការឆ្លើយតបកាន់តែខ្លាំង" ចំពោះការវាយប្រហាររបស់រុស្ស៊ី។ លោកក៏បានប្រកាសការកាន់ទុក្ខរយៈពេលមួយថ្ងៃនៃការបាត់បង់ជីវិតមនុស្សដ៏ច្រើនពីការវាយប្រហាររបស់រុស្ស៊ី៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង