
វៀតណាម៖ មនុស្ស ១៣៤ នាក់នៅខេត្ត Nghe An ភាគកណ្តាល និងភាគខាងជើងខេត្ត Bac Giang ប្រទេលវៀតណាម ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា បន្ទាប់ពីរកឃើញថាមានជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺខាន់ស្លាក់ ២នាក់ ក្នុងនោះមានម្នាក់បានស្លាប់។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ នៅតំបន់ Nghe An បានបញ្ជាក់កាលពីថ្ងៃចន្ទថា មានស្ត្រីអាយុ ១៨ ឆ្នាំម្នាក់បានស្លាប់ កាលពីថ្ងៃទី ៥ ខែកក្កដា បន្ទាប់ពីឆ្លងជំងឺខាន់ស្លាក់ រយៈពេល ១០ថ្ងៃ ហើយមានមនុស្សចំនួន ១១៩ នាក់ បានរកឃើញជាប់ពាក់ព័ន្ធជាមួយអ្នកស្លាប់។
.jpg?1720519149)
យោងតាមការចុះផ្សាយរបស់កាសែតវៀតណាមមានមនុស្សចំនួន ១១៩ នាក់រស់នៅក្នុងស្រុក Ky Son និង Tuong Duong ដែលជាប់ពាក់ព័ន្ធជាមួយអ្នកឆ្លងទាំងពីរនាក់នោះ ដោយសារពួកគេបានទៅដើរលេងនៅខេត្ត Bac Giang ហើយម្នាក់ក្នុងចំណោមពួកគេជាស្ត្រីអាយុ ១៨ ឆ្នាំបានស្លាប់។ អាជ្ញាធរខេត្ត Bac Giang បានពិនិត្យអ្នកជំងឺដែលបានស្លាប់នោះ នឹងរកឃើញថាវិជ្ជមានជំងឺខាន់ស្លាក់។ អាជ្ញាធរខេត្ត ក៏បន្តស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធជាមួយអ្នកស្លាប់ក៏បានរកឃើញមានមនុស្ស ១៥នាក់ផ្សេងទៀត ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនាង និងបានដាក់ពួកគេឱ្យនៅដាច់ដោយឡែក ៕